ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់ប្រេងម៉ាស៊ូត​ ចំនួន​ ១,០០០លីត្រ ជូនប្រជាកសិករ ក្នុងឃុំពត់សរ​ និងឃុំចំប៉ី​ ស្រុកបាទី អន្តរាគមន៍សង្គ្រោះស្រូវប្រាំង

ចែករំលែក៖

ខេត្តតាកែវ៖ ក្រុមការងារថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម មិនត្រឹមតែមមាញឹក លើការងារចុះពិនិត្យជាក់ស្តែងលើការបង្កបង្កើនផលស្រូវដំណាំ ទឹកប្រើប្រាស់ដល់ប្រជាជនប៉ុណ្ណោះទេ គឺថែមទាំងបានផ្តល់ប្រេងម៉ាស៊ូត​ ចំនួន​ ១,០០០លីត្រ ជូនប្រជាកសិករ ក្នុងឃុំពត់សរ​ និងឃុំចំប៉ី​ ស្រុកបាទី ខេត្តតាកែវ សម្រាប់បន្តការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងលើកទី១ ។ ការផ្តល់ជូនប្រជាកសិករ បានធ្វើឡើងនៅរសៀល​ ថ្ងៃសុក្រ​ ៣រោច ខែមាឃ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៩​ តាមរយះលោកបណ្ឌិត​ ស៊ិន​ វុទ្ធី​ រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយលោក ឈា​ ប៊ុនរិទ្ធ​ អគ្គនាយកកិច្ចការបច្ចេកទេស​ មន្ត្រីបច្ចេកទេសក្រសួង និងប្រធានមន្ទីរធនធានទឹក​ និង​ឧតុនិយម​ខេត្តតាកែវ។
ក្រុមការងារក៏បានចុះពិនិត្យការងារអន្តរាគន៍បូមទឹកសង្គ្រោះស្រូវប្រាំងលេីកទី១​ ជូនប្រជាកសិករនៅ​ទីតាំងស្ថានីយបូមទឹក ហ៊ុន សែន ទី៧ ទី៨ ស្ថិតក្នុងឃុំពត់សរ និងម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ០២គ្រឿងផ្សេងទៀត ស្ថិតក្នុងឃុំចំបុី ស្រុកបាទី ខេត្តតាកែវ ដែលមានផ្ទៃដីស្រូវប្រាំងជាង ៨០០ហិកតា។
​ តាមរយៈការយកចិត្តទុកដាក់របស់​ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាមន្ទីរ ព្រមទាំងក្រុមប្រឹក្សាស្រុក និងអាជ្ញាធរដែនដី បងប្អូនប្រជាកសិករបានសំដែងនូវសេចក្តី​សប្បាយរីករាយឥតឧបមា​ ដែលតែងតែដោះស្រាយនូវរាល់បញ្ហា​ និងទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា។ ចុងបញ្ចប់​ លោកបណ្ឌិត​ ស៊ិន​ វុទ្ធី​ បានផ្តាំផ្ញេីដល់ក្រុមប្រឹក្សាស្រុក​ និងអាជ្ញាធរដែនដី ត្រូវតែយកចិត្តទុកដាក់ប្រេីប្រាស់ និងថែទាំនូវរាល់ស្ថានីយ និងម៉ាស៊ីនចល័តឲ្យបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេសដេីម្បីធានាដល់ការអន្តរាគមន៍បូមទឹកបានចីរភាព​ និងយូរអង្វែង៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print