សាលាខណ្ឌព្រែកព្នៅអបអរទិវាទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩បរិស្ថានស្អាតសុខ សុវត្ថិភាពល្អ

ចែករំលែក៖

ភ្នំពេញ៖រដ្ឋបាលខណ្ឌព្រែកព្នៅសហការណ៍ជាមួយក្រុមហ៊ុន ស៊ិនទ្រី សិស្សនុសិស្ស ប្រជាពលរដ្ឋមន្ដ្រីរាជការក្រុមហ៊ុនគ្ថ្ឲ្អក្រុមហ៊ុនគ្រប់ជាន់ បអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ឆ្នាំ២០១៩ បរិស្ថានស្អាតសុខសុវត្ថិភាពល្អ ដឹកនាំដោយលោកសុខ សម្បត្តិអភិបាននៃគណៈអភិបាលខណ្ឌព្រែកព្នៅលោកម៉ៅបូរ៉ាប្រធានក្រុមប្រឹក្សាខណ្ឌបានដឹកនាំសកម្មភាពចុះធ្វើអនាម័យរើសសំរាម
នៅព្រឹកថ្ងៃសៅរ៍៤រោជខែមាឃឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៩បានដឹកនាំសកម្មភាពចុះធ្វើអនាម័យរើសសំរាមតាមទីសាធារណៈដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងមហាជនបានយល់ដឹងក្នុងការចូលរួមធ្វើអនាម័យក្រោមប្រធានបទ(ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ) ។

លោកសុខសម្បត្តិ៍អភិបាលនៃគណៈអភិបាលខណ្ឌបានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មធិការជាតិវាយតំលៃទីក្រុងស្អាត ព្រឹត្ដិការនេះ ពិតជាបានរួមចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ពិសេសចំពោះយុវជនកុលបុត្រកុលធីតាខ្មែរឲ្យបន្តជំរុញនិងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកំពស់ការអភិវឌ្ឍន៏ទីក្រុងបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៏វិស័យទេសចរណ៏និងការរីកចំរើននៃសង្គមជាតិយើង។

សារលិខិតបន្តថាឆ្នាំនេះជាឆ្នាំទី៧ហើយដែលយើងប្រារព្វទិវាជាតិទីក្រុងស្អាតក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ។តាមរយៈប្រធានបទនេះ ឆ្លុះបញ្ចាំងយ៉ាង ច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់រស់នៅក្នុងទីក្រុងប្រកបដោយភាពវៃឆ្លាតនិងមានភាពស្អាតនិងក្រុងពណ៌បៃតងយកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាត់មានការធានាសន្តិសុខ សុវត្ថិភាពពេញ លេញមានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អមានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អពោលគឺជាទីកន្លែងដែលអាចផ្តល់ភាពកក់ក្តៅយ៉ាងពិតប្រាកដសំរាប់ការរស់នៅពួកគាត់។

ដូចនេះដែរភ្ញៀវទេសចរណ៏ក៏រីករាយទស្សនានិងចង់បានទីក្រុងដែលជាផ្នែកមួយនៃគោលដៅទេសចរណ៏របស់គេ ជាទីក្រុងដ៏ល្អស្អាត មានការយកចិត្តទុកដាក់អំពីភាពស្អាត និងពណ៌បៃតង អនាម័យល្អមានហេដ្ឋារចនាសម្ពន្ធ័តភ្ជាប់តាមគ្រប់មធ្យោបាយមានការធានាសន្តិសុខសុវត្ថិភាពពេញលេញសណ្តាប់ធ្នាប់ល្អមានការផ្តល់បដិសណ្ឋារកិច្ចល្អមានផលិតផលនិងសេវាទេសចរណ៏ប្រកបដោយគុណភាពសារលិខិតរបស់សម្តេចតេជោបានអំពាវនាវឲ្យមានការបន្តផ្តល់ការគាំទ្រនិងចូលរួមអនុវត្តឲ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំងទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អបដិសណ្ឋារកិច្ចល្អឲ្យបានផុលផុសដើម្បីឲ្យកម្ពុជាជាគោលដៅទេសចរណ៏ប្រកបដោយគុណភាពចីរភាពនិងទាក់ទាញសំរាប់ភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិសក្តិសមនឹងកិត្តិនាមកម្ពុជាព្រះរាជាណចក្រអច្ឆរិយះផ្តល់ភាពកក់ក្តៅ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print