ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយបញ្ជ្រាប ការយល់ដឹង ដល់មហាជន សិស្សនិស្សិត ប្រជាពលរដ្ឋ មន្ដ្រីរាជការ ក្រុមហ៊ុនគ្រប់ជាន់ថ្នាក់ ឲ្យចូលរួម អបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៧ ឆ្នាំ២០១៩ បរិស្ថានស្អាត សុខ សុវត្ថិភាពល្អ នៅព្រឹកថ្ងៃសៅរ៏៤រោចខែមាឃ ឆ្នាំ ចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិង ថ្ងៃទី២៣ កុម្ភះ ឆ្នាំ២០១៩ ក្នុងគោលបំណង បញ្ជ្រាប ការយល់ដឹង និងការសំអាតទីក្រុង ដើម្បីចូលរួមអបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី៧នៅថ្ងៃទី២៧កុម្ភះឆ្នាំ២០១៩ ខាងមុខក្រោមប្រធានបទ(ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ) ពិធីនេះដោយមានការចូលរួម ពីលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងមន្ដ្រីខណ្ឌ មន្ទីរ ជាច្រើនផងដែរ ។
លោក ហួត ហៃ បានបញ្ជាក់ថា៖ ក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មធិការជាតិ វាយតំលៃទីក្រុងស្អាត ព្រឹត្ដិការនេះ ពិតជាបានរួមចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសចំពោះយុវជន កុលបុត្រកុលធីតាខ្មែរឲ្យិ បន្តជំរុញ និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកំពស់ការអភិ វឌ្ឍន៏បៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៏វិស័យទេសចរណ៏ និងការរីកចំរើននៃសង្គមជាតិយើង។ សារលិខិតបន្តថា៖ឆ្នាំនេះជាឆ្នាំទី៧ ហើយដែលយើងប្រារព្វទិវាជាតិទីក្រុងស្អាតក្រោមប្រធានបទ៖ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ។
តាមរយះប្រធានបទនេះ ឆ្លុះបញ្ចាំងយ៉ាង ច្បាស់ថា៖ ប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់រស់នៅក្នុងទីក្រុងប្រកបដោយភាពវៃឆ្លាត និងមានភាពស្អាត និងបៃតង យកចិត្តទុកដាក់អំពីអនា
ម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាត់ មានការធានាសន្តិសុខ សុវត្ថិភាពពេញ លេញ មានការ រៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អមានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អពោលគឺជាទីកន្លែងដែលអាចផ្តល់ភាពកក់ក្តៅយ៉ាងពិតប្រាកដសំរាប់ការរស់នៅពួកគាត់។ដូចគ្នានេះដែរ ភ្ញៀវទេសចរណ៏ក៏រីករាយទស្សនា និងចង់បានទីក្រុងដែលជាផ្នែកមួយនៃគោលដៅទេសចរណ៏របស់គេ ជាទីក្រុងដ៏ល្អស្អាត មានការយកចិត្តទុកដាក់អំពីភាពស្អាត និងបៃតង អនាម័យល្អមានហេដ្ឋារចនាសម្ពន្ធ័តភ្ជាប់តាមគ្រប់មធ្យោបាយ មានការធានាសន្តិសុខសុវត្ថិភាពពេញលេញ សណ្តាប់ធ្នាប់ល្អ មានការផ្តល់បដិសណ្ឋារកិច្ចល្អ មានសម្បទាផលិតផល និងសេវាទេសចរណ៏ប្រកបដោយគុណភាព។សារលិខិតរបស់សម្តេចតេជោបានអំពាវនាវឲ្យមានការបន្តផ្តល់ការគាំទ្រ និងចូលរួមអនុវត្តឲ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយ ដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អឲ្យបានផុលផុសដើម្បីឲ្យកម្ពុជាជាគោលដៅទេសចរណ៏ប្រកបដោយគុណភាព ចីរភាពនិងទាក់ទាញសំរាប់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិសក្តិសមនឹងកិត្តិនាម៖កម្ពុជា ព្រះរាជាណចក្រអច្ឆរិយះផ្តល់ភាពកក់ក្តៅ៕ ដោយ៖ សំរិត