ដើរសាសងគ្នាតាមដងផ្លូវ ជនសង្ស័យឆក់កាបូបយកទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូពីរគ្រឿងបានធ្វើសកម្មភាពឆក់កាបូបប្តីប្រពន្ធជនជាតិចិនពីរនាក់ កំពុងដើរសាសងគ្នាតាមដងផ្លូវបានសម្រេចរួចនាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយ ផ្លូវ១៥៦ កែងនិង២៥៣ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
ជនរងគ្រោះពីរនាក់ប្តីប្រពន្ធមិនប្រាប់ពីរអត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញប្តីប្រពន្ធជនជាតិចិនពិរនាក់ធ្វើដំណើរស្មើជើងតាមបណ្តោយផ្លូវ១៥៦ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតខាងលើកែងផ្លូវ២៥៣ក៍មានជនសង្ស័យមួយក្រុមមានគ្នាបីនាក់ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាកធ្វើដំណើរទិសដៅពីជើងទៅត្បូងខណះនោះជនសង្ស័យម្នាក់ក្នុងចំណោមបីនាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ការបូបពីស្ត្រីជាប្រពន្ធដែលកាន់នៅនិងដៃបានសម្រេចរួចនាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។បន្ទាប់មកជនរងគ្រោះបានខលហៅមិត្តភក្តិនិងអ្នកបកប្រែចុះមកដល់កន្លែងកើតហេតុរួចអ្នកបកប្រែក៍បានសួរនាំបន្ទាប់មកអ្នកបកប្រែបានប្រាប់អ្នកសារព័ត៌មានថាការបូបដែលជនសង្ស័យឆក់យកទៅនោះមានទូរសព្ទ័ម៉ាកអាយហ្វូន១គ្រឿង ប៉ាស្ព័១ក្បាល អត្តសញ្ញាណបណ្ណជនជាតិចិន១  VISAម៉ាកាវ១ លុយដុល្លារជិ៤០០ លុយតៃវ៉ាន់មួយចំនួន រួមនិងឯកសារមួយចំនួនផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានសួរនាំដោយជនរងគ្រោះបានប្រាប់ទៅអ្នកបកប្រែថាប្រញាប់ទៅកន្លែងស្នាក់នៅវិញសិនចាំថ្ងៃស្អែកបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់២ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្កួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print