ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់យកមកប្រគល់អោយសមត្ថកិច្ចក្រោយពីប្រើហិង្សាយកកាំបិតកាប់ក្បាលគេឲ្យរបួសក្នុងវង់ផឹកសុី។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២២ និង០០នាទីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៩ នៅចំណុចទីប្រជុំជន ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នគរបាលប្រាប់ថាជនសង្ស័យ ឈ្មោះ វ៉ាន់ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀ)។
ដោយឡែកជនរងគ្រោះ ឈ្មោះ អ៊ិន ស៊ីណាត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (របួសចុងច្រមុះ និងរបួសក្បាលផ្នែកខាងក្រោយដេរ៧ថ្នេរ )។ វត្ថុតាងបន្សល់ទុក ៖ ស្នាប់ដៃដែកចំនួន០១ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថានៅ មុនពេលកើតហេតុ ជនរងគ្រោះបានមកលេងផ្ទះមិត្តភក្ត្រ័ នៅចំណុចកើតហេតុខាងលើ ហើយបាននាំគ្នាផឹកស៊ីក្រោយមក ជនរងគ្រោះបានក្រោកដើរចេញមកខាងក្រៅបន្ទប់ បាន ជួបជាមួយជនសង្ស័យខាងលើ ក៍បានទាក់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យស្ទុះទៅវាយជនរងគ្រោះ និងបាន យកកាំបិតកាប់ត្រូវក្បាលជនរងគ្រោះរបួស ហើយត្រូវបានអ្នកជិតខាងនាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍ទឹកថ្លាធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីពេទ្យចំណែក ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីបន្ត៕