ខខេត្កំពង់ធំ÷ គ្រោះថ្នាក់ចរាចររវាង រថយន្ត បុកម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលអោយបុរសម្នាក់រង របួសធ្ងន់និងខូចខាតរថយន្ត០១គ្រឿង ម៉ូតូ០១គ្រឿង ហេតុការណ៍នេះបានកើត វេលាម៉ោង១៥ៈ១០នាទីថ្ងៃអាទិត្យ ៥រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភះឆ្នាំ២០១៩ លើផ្លូវកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១១០និង១១១ ភូមិអង្គរនាង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តម៉ាកទីតាន់់ ពណ៌ខៀវ គ្មានផ្លាកលេខ(ដឹកដី)(បើកបរទឹសដៅពីត្បូងទៅជើង) ដោយឈ្មោះ ឃុត.មិុះ ភេទប្រុស អាយុ៤៣ឆ្នាំ (មុខរបរ បើកបររថយន្ត) នៅភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ(គ្មានរបួស)(នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកបារាយណ៍)។
ចំណែកម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1K.7875 (បើកបរទឹសដៅពីជើងទៅត្បូង) ដោយ ឈ្មោះ សេង.ពីសី ភេទប្រុស អាយុ១៩ឆ្នាំ(មុខរបរកសិករ) នៅភូមិប្រខ្នាយ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។
មូលហេតុជាបឋម បង្កដោយអ្នកបើកបររថយន្តបើកបរខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកម៉ូតូដែលកំពុងចរាចរក្នុងគន្លងផ្លូវផ្ទុយទឹស។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រមូល វត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រងចាំដោះស្រាយគ្នាតាមច្បាប់៕ប៊ុនរិទ្ធី