ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នាវាកងកម្លាំងស្វ័យការពារជប៉ុនចំនួន ២គ្រឿង បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ (គិតពីថ្ងៃទី២៥ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចំណងសាមគ្គីភាព មិត្តភាព រវាងប្រទេសទាំងពីរ និងធ្វើការហ្វឹកហ្វឺនដល់នាវិកបើកបរនាវាចម្ងាយឆ្ងាយផងដែរ។
មន្ត្រីកងទ័ពជើងទឹកកម្ពុជាដែលទៅទទួលបដិសណ្ឋារកិច្ចប្រតិភូពេលចូលចតដល់កំពង់ផែថ្លែងថា តាមគម្រោង ក្រោយការចូលចត ប្រតិភូមេបញ្ជាការនាវា នឹងអញ្ជើញទៅទស្សនាព្រះបរមរាជវាំង សារមន្ទីរជាតិ វត្តអារាម សាលារៀន អង្គភាពមួយចំនួន ដាក់កម្រងផ្កា នៅវិមានឯករាជ្យ និងចូលជួបសំដែងការគួរសមជាមួយគណអភិបាលខេត្តព្រះសីហនុ និងមន្ត្រីយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទផងដែរ។នាវាទាំងពីរគ្រឿងរួមមានទី១.នាវាឈ្មោះ SETOYUKI (TV-3518) -បណ្តោយ 130m
ទទឹង១៣,៦០ម៉ែត្រ ,ជម្រៅទឹក៨,៥០ម៉ែត្រ,ទម្ងន់ផ្ទុក៣០៥០តោន,នាវិកប្រមាណ១៦៧នាក់ ។
មេបញ្ជាការនាវា លោកវរនាវីទោ NAOTO NAKADERA ទី២.នាវាឈ្មោះ SHIMAYUKI (TV-3513) បណ្តោយ១៣០ម៉ែត្រ ,ទទឹង១៣,៦០ម៉ែត្រ ,ជម្រៅទឹក៨,៥០ម៉ែត្រ ,ទម្ងន់ផ្ទុក៣០៥០តោន ,នាវិកប្រមាណ១៦៧នាក់ ។
មេបញ្ជាការនាវា លោកវរនាវីទោ TAKEHIKO SAITO នាវិកសរុុបទាំងអស់ចំនួន 334នាក់។
ប្រធានប្រតិភូ លោកវរនាវីឯក YOSHIYUKI NAKAGANA មេបញ្ជាការហ្វឹកហ្វឺនអង្គភាពលេខ១ នៃកងកម្លាំងស្វ័យការពារជប៉ុន ៕ ឆ្លាម សមុទ្រ