រថយន្តមួយគ្រឿងរងការឆាបឆេះជាអគ្គីភ័យ

ចែករំលែក៖

ខេត្តព្រះសីហនុ៖មានរថយន្តមួយគ្រឿងរងការឆាបឆេះជាអគ្គីភ័យ ក្រោយរេ ចង្កូតជ្រុលទៅបុកដើមឈើ តាមចិញ្ចើមផ្លូវជាតិលេខ៤ កាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រ១៤៩-១៥០ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ សមត្ថកិច្ចអោយដឹងពីហេតុការណ៍នេះថារថយន្ត​មួយគ្រឿងនេះម៉ាកហាយឡែនឌ័រ (មិនស្គាល់ឈ្មោះអ្នកបើកបរ) មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ ដល់ចំណុចកេីតហេតុបានរេចង្កូតបុកដើមឈើបណ្តាលអោយរថយន្តនេះរងការឆាបឆេះជាអគ្គីភ័យ។ ក្រោយពេលកេីតហេតុសមត្ថកិច្ចបានអន្តរាគមន៍ ប្រើរថយន្តបាញ់ទឹកពន្លត់​ ហើយក្នុង​ហេតុការណ៍​នេះ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់មនុស្ស​ឡេីយ​។ សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនរីឯរថយន្តនេះរងការខូចខាត​ធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដេីម្បីស្រាវជ្រាវបន្ត៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print