“ក្បត់ចុះបើគិតថាទឹកភ្នែកប្រពន្ធនៅមានច្រើន” របស់ខ្ញុងចាក់ចំបេះដូងប្រពន្ធដើម

ចែករំលែក៖

ភ្នំពេញ៖ បង្ហាញឈុតខ្លីក្នុងរឿង”លោកប្តី”ភ្លាម សារអប់រំមួយចំនួនចាប់ផ្តើមបញ្ចេញឲ្យជ្រួតជ្រាប់ដល់បេះដូងមហាជន។ ដូចសម្តីតារាកំប្លែង និងសម្តែងស្រី នាងខ្ញុងលើកឡើងថា “ក្បត់ចុះបើគិតថាទឹកភ្នែកប្រពន្ធនៅមានច្រើន” បាននឹងកំពុងចាក់ចំបេះដូងអ្នកគាំទ្រ ពិសេសស្ត្រីជាប្រពន្ធដើម។
សង្គមកាន់តែទំនើបស៊ីវីល័យ មនុស្សកាន់តែស្វែងរកការសប្បាយថ្មីប្លែកជៀសមិនផុត។ រឿងរ៉ាវស្នេហាប្តីក្បត់ចិត្តប្រពន្ធទៅលួចលាក់ផ្គត់ផ្គង់ស្រីខាងក្រៅ បានធ្វើមនុស្សប្រុសមួយចំនួនយល់ថាជារឿងធម្មតានិងតូចតាចទៅវិញ។ ភាពយន្តខ្នាតធំថ្មីបែបកំប្លែង កម្សត់ និងបង្កប់ទស្សនៈអប់រំអំពីបញ្ហាផិតក្បត់ប្តីប្រពន្ធត្រូវបានលាតត្រដាងក្នុងភាពយន្តរឿង”លោកប្តី”​ ដែលជាការដឹកនាំ និងសម្តែងដោយលោកពាក់មី នាងខ្ញុង នាយគ្រឿន កញ្ញា ហេង ចន្ថា និងសិល្បករជាច្រើនរូបទៀត។ ទោះវាជាភាពយន្ត ប៉ុន្តែផលិតករភាពយន្តមួយនេះបានបញ្ជាក់ថា វាបានដកស្រង់ចេញពីរឿងពិតដែលកើតមានក្នុងសង្គមបច្ចុប្បន្ន ដោយ លាយបញ្ចូលឈុតឆាកមួយចំនួនដើម្បីឲ្យភាពយន្តនេះកាន់តែទាក់ទាញ។ នាយ ពែកមី ត្រូវបានសម្តែងជាតួអង្គប្តីដែលនិយមនឹងមានស្រីក្រៅផ្ទះ ខណៈដែលនាងខ្ញុងជាតារាកំប្លែងប្រែមកសម្តែងក្នុងឈុតឆាកសម្រក់ទឹកភ្នែកឈ្មោះជាប្រពន្ធដើមត្រូវប្តីក្បត់ចិត្តរត់រសស្រីក្រៅផ្ទះញឹកញាប់។ អ្វីដែលធ្វើឲ្យប្រពន្ធដើមហួសចិត្តគឺក្រោយពេលដែលនាយពាក់មី ចិញ្ចឹមស្រីថ្មីសម្តែងដោយកញ្ញាឯកMiss Grand Cambodia 2016កញ្ញា ហេង ចន្ថា នោះ។
សារចុងក្រោយ ស្របនឹងវីដេអូខ្លីក្នុងរឿងរបស់នាងខ្ញុងនិងនាយពែកមី បានធ្វើឲ្យគេកាន់តែចាប់អារម្មណ៍ខ្លាំង។ ខ្ញុងនិយាយដោយខ្លីមានន័យជ្រៅតបទៅប្តីថា”ក្បត់ទៀតចុះបើគិតថាទឹកភ្នែកប្រពន្ធនៅមានច្រើនយំយ៉ាងណាក៏មិនចេះអស់ ប្រពន្ធការពេញច្បាប់មានន័យអ្វីបើគ្រាន់តែលេខសម្ងាត់ Password ទូរស័ព្ទប្តីគ្មានសិទ្ធិនឹងស្គាល់ផងហ្នឹង?”។
គួរបញ្ជាក់ដែរថារឿង”លោកប្តី” ដែលជាស្នាដៃដឹកនាំសម្តែងបែបរសជាតិថ្មីរបស់នាយ ពែក មី នឹងធ្វើការចាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបនៅកម្ពុជាចាប់ពីថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០១៩នេះខាងមុខនេះហើយ៕

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print