ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនក្រុមជនសង្ស័យចំនួន១៧នាក់ មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
ក្រុមជនសង្ស័យទាំងនេះ ពាក់ព័ន្ធការជួញដូរគ្រឿងញៀននៅខារ៉ាអូខេក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក ។
ក្នុងប្រតិបត្តិការដ៏ក្តៅគគុកនេះ សមត្ថកិច្ចដកហូតគ្រឿងញៀនជាង៥០គីឡូក្រាម ។
សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា បទល្មើសគ្រឿងញៀនក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក គ្មានពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាទេ ៕ ចេស្តា
...