មន្រ្តីបរិស្ថានម្នាក់ត្រូវបានកាណូតបុកធ្លាក់ទឹកស្លាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មន្ដ្រីមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងម្នាក់បានស្លាប់ បន្ទាប់មានកាណូតមួយគ្រឿងបើកក្នុងល្បឿនលឿនជ្រុលទៅបុកបណ្តាលអោយធ្លាក់ទឹក ករណីកាណូត២គ្រឿងបុកគ្នា នេះបានកើតឡើម៉ោងជាង ៧យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចកំពង់តាសុខ ស្ថិតក្នុងភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងពេលបំពេញបេសកម្មក្នុងការងារជំនាញ ។

សមត្ថកិច្ចនៅមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះ អ៊ុយ ប៊ុនធន ភេទប្រុស អាយុ៥២ឆ្នាំ ជាមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ប្រចាំការនៅឃុំឆ្នុកទ្រូ មានទីលំនៅក្នុភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។ ក្នុងពេលកើតហេតុមានកាណូតមួយគ្រឿងបានបើកបុកកាណូតរបស់លោកពេញទំហឹង ព្ឬោះតែងងឹងមើលគ្នាមិនឃើញ បណ្តាលអោយលោករបួសធ្លាក់ទឹកស្លាប់នៅលើសពជនរងគ្រោះសមត្ថកិច្ចពិនិត្យឃើមានរបួសចំស្នៀតផ្កាខាងធ្វេង ។

ក្រោយពេលកើតហេតុកាណូតបង្កនិងអ្នកបើកបរបានរត់គេចខ្លួនបាត មកដល់ពេលនេះសមត្ថកិច្ចមិនទាន់រកឃើញអត្តសញ្ញាណកាណូតបង្ក និងជនបង្កគ្រោះថ្នាក់ខាងលើនេះឡើយ ដោយបន្តធ្វើការស្រាវជ្រាវទៀត ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅសង្កាត់ព្រែកព្នៅ ខេត្តកណ្តាល ព្រោះលោកមានភរិយានៅទីនោះ ៕ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print