កូរ៉េខាងត្បូង​៖ «អកុសល» កិច្ចប្រជុំកំពូល​ ដូណាល់ ត្រា-គីម ជុងអ៊ុន បរាជ័យ

ចែករំលែក៖

កិច្ចប្រជុំកំពូល​២ថ្ងៃ របស់​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង​ នៅទីក្រុង​ហាណូយ​ ប្រទេសវៀតណាមនោះ បានបញ្ចប់​ទៅវិញ មុនពេលកំណត់ ហើយគ្មានកិច្ចព្រមព្រៀងណាមួយ​ត្រូវបាន​ធ្វើឡើងនោះឡើយ ។ លោកដូណាល់ ត្រាំ បានដើរចេញពីជំនួបកំពូលនេះ នៅពេលដែលមិនអាចធ្វើតាម​ការទាមទារ ចង់បានរបស់មេដឹកនាំកូរ៉េខាងជើង ។ ដោយឡែក មេដឹកនាំកូរ៉េខាងត្បូងវិញ បន្ទាប់ពីកិច្ចប្រជុំនេះ បរាជ័យ បានបញ្ជាក់ថា គឺជារឿង«អកុសល» ។ ប៉ុន្តែទោះបីយ៉ាងណា កូរ៉េខាងត្បូង លើកឡើងថា ការរីកចម្រើន​ខ្លះៗ បានកើតមានផងដែរ ។

លោកដូណាល់ ត្រាំ បានថ្លែងប្រាប់រ៉យទ័រ នៅហាណូយថា កិច្ចប្រជុំកំពូលរបស់គាត់បរាជ័យ បន្ទាប់ពី​កូរ៉េខាងជើង ទាមទារ​ឲ្យលុបទណ្ឌកម្ម​ទាំងអស់ ជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែរដោយជំហានៗ ។ លោក ត្រាំ បានសម្រេចដើរចេញពីកិច្ចប្រជុំនោះ រួចធ្វើដំណើរទៅកាន់ព្រលានយន្តហោះវិលត្រឡប់ទៅកាន់អាមេរិកតែម្តង ។

វិមានពណ៌ខៀវ នៃប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានសម្តែងការសោកស្តាយ​ចំពោះកិច្ចប្រជុំ​មិនទទួលបាន​ជោគជ័យតាមការរំពឹងទុកនេះ ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ការរីកចម្រើន​មួយចំនួន​ក៏បានសម្រេចឡើងផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print