ជិះម៉ូតូលឿនបុករបងផ្ទះគេរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ខណះជិះម៉ូតូលឿនជ្រុលបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី៤ខែមិនា​ឆ្នាំ២០១៩​ នៅចំណុចខាងលិចវត្តស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវបេតុង​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ។

​ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យ​ដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក​ SL. ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CL 2788 ធ្វេីដំណេីរក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុដោយសារតែផ្លូវកោងទាញចង្កូតមិនទាន់ទេីបជ្រុលបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់។

ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុុមគ្រួសារយកទៅផ្ទះវិញ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print