ជិះម៉ូតូលឿនពេក ខណៈដល់ផ្លូវកោងទៅបុកខឿនផ្លូវខ្ទាតបោកក្បាលនិងបង្គោលស្លាកសញ្ញា ធ្លាយខួរស្លាប់យ៉ាងអាណោចអធម័

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអធម៌ ក្រោយពីជិះម៉ូតូលឿនពេក ខណៈដល់ផ្លូវកោងមិនបន្ថយល្បឿន បានជ្រុលទៅបុកខឿនផ្លូវ ហើយខ្ទាតទៅបុកនិងបង្គោលស្លាកសញ្ញាចរាចរណ៍ បង្កឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ត្រង់ចំនុចរង្វង់មូលកួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ អ៊ូុ ករិទ្ធទ្យា ភេទប្រុស អាយុ៣២ឆ្នាំ ទីកន្លែងកំណើត ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្ដាល និងអាស្រ័យដ្ឋានបច្ចុប្បន្ននៅផ្ទះ៣៩៩អី៣ ផ្លូវ៩៣ ភូមិ៧ សង្កាត់អូរប្ញស្សីទី៤ ខណ្ឌមករា រាជធានីភ្នំពេញ
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរី២០១៨ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HF-8091 បានធ្វើដំណើរម្នាក់ឯង ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណះពេលមកដល់ចំនុចកើតហេតុ ដែលជាកន្លែងផ្លូវកោងមិនបន្ថយល្បឿន ក៏ជ្រុលចង្កូចម៉ូតូទៅបុកខឿនផ្លូវ បណ្ដាលឲ្យជនរងគ្រោះខ្ទាតទៅបោកក្បាលនិងបង្គោលស្លាកសញ្ញាបង្ហាញចរាចរណ៍ ធ្លាយខួរស្លាប់យ៉ាងអាណោចអធម៌ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុ និងធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះយកទៅរក្សាទុករងចាំសាច់ញាតិមកយកនៅពេលក្រោយ ។ ចំណែកសពរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print