ប្រធាន​ក្រុមហ៊ុន​ឯកជន​ សុំទោស​លោក​ហ៊ុន​ ម៉ានិត​

ចែករំលែក៖

ភ្នំពេញ​៖ប្រធាន​ក្រុមហ៊ុន​ Seara Sports Systems (Cambodia)​ ធ្វើ​លិខិត​សុំទោស​លោក​ ហ៊ុន​ ម៉ានិត​ កូនប្រុស​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ចំពោះ​ការ​ប្រេី​ទង្វើ​មិន​សមរម្យ​និង​កំហុស​ឆ្គង​ជា​ពាក្យ​សម្ដី​ ។

លិខិត​សុំទោស​កាលពី​ថ្ងៃទី​៤​ ខែ​មីនា​ ឆ្នាំ​២០១៩​ ប្រធាន​ក្រុម​ហ៊ុន​ បញ្ជាក់​ថា​ កំហុស​ឆ្គង​នេះ​ គឺ​ ពិតជា​ប្រាសចាក​ពី​សីលធម៌​ និង​ គោលការណ៍​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់​ក្រុមហ៊ុន​ ។ ឥរិយាបថ​និង​កាកប្បកិរិយា​មិន​សមរម្យ​របស់​បុគ្គលិក​ចំពោះ​អតិថិជន​ គឺ​ មិន​អាច​ទទួល​បាន​នូវ​គ្រប់​កម្រិត​ក្នុង​ក្រុមហ៊ុន​ ។

ការ​សុំទោស​នេះ​ បន្ទាប់​ពី​លោក​ ហ៊ុន​ ម៉ានិត​ បង្ហោះ​សារ​មួយ​ជា​សាធារណៈ​ ដូខ​ខាងក្រោម​ ៖

ខ្ញុំមានការដកពិសោធន៍ថ្មីមួយ ដែលចង់ចែករំលែក អោយបងប្អូន..

ខ្ញុំបានចូលទៅរកឧបករណ៍កីឡានៅឯក្រុមហ៊ុនSeara Sports, Life Fitness ក្រែងរកឧបករណ៍ហាត់ដើម្បីហាត់ស្រកគីឡូ។

ទៅរកមិនបានពេញចិត្តហើយ ត្រូវគេដៀលថាយើងល្ងង់ទៀត គេថាទាល់តែអ្នកឆ្លាត ក្រឡេកមើលទៅឃើញឧបករណ៍របស់គេដឹងថាមួយណាល្អ អ្នកដែលមិនឆ្លាតទេដែលមើលមិនដឹងថាល្អមួយណានោះ។ គេថាមេរបស់គេរកស៊ីជាមួយសុទ្ធតែអ្នកមានមុខមានមាត់។ កន្លែងដែលគេរៀបចំនៅ rosewood hotel មួយទៀតគេរៀបចំនៅឯ កន្លែងកីឡា បន្ទាយ កន្លែងទាំងពីរនេះគឺសុទ្ធតែស្គាល់ច្បាស់ ចឹងបានគេថាមេគេចាប់ដៃជាមួយអ្នកគ្រាន់បើ។

ចុងក្រោយខ្ញុំក៏ចេញពីSeara Sports, Life Fitnessមក បើគេមើលងាយចឹងហើយនោះ ខ្ញុំមិនដឹងថាអ្នកផ្សេងមានអារម្មណ៍ រឺក៏ការដកពិសោធន៍ដូចនេះដែរទេនៅSeara Sports, Life Fitness។ ខ្ញុំបានទៅទិញសម្ភារៈកីឡានៅកន្លែងផ្សេងដែលគេរាក់ទាក់ហើយមិនបានមើលងាយខ្ញុំ។ បើបុគ្គលិកធ្វើរបៀបនេះ ក្រុមហ៊ុននឹងមានបញ្ហាជាមិនខាន៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print