ភ្នំពេញ៖ បុរសម្នាក់ និងអ្នករួមដំណើរជាមួយម្នាក់ទៀត បានបើករថយន្តម៉ាកហុីយ៉ាន់ដាយមួយគ្រឿងបោះពួយយ៉ាងលឿន ហើយជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងរថយន្តនិងរបាំងថ្មយ៉ាងដំណំ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ និង៤០នាទីយប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៩ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរង្ស កែងនិងផ្លូវកម្ពុជាក្រាម ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ កណ្ដាល3A-0237បេីកបរដោយបុរសម្នានិងអ្នករួមដំណើរម្នាក់ទៀតដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅត្បូងមកជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់ចំនួន២កង់ ចំណែកឯរថយន្តកល់ជាប់និងរបាំងពុះចែកទ្រូងផ្លូវបើកទៅមុខអត់រួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់មកដល់មន្លែងកើតហេតុ ធ្វេីការទាក់ទងទៅសមត្ថកិច្ចជំនាញដេីម្បីឲ្យចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដេីម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕ដោយ៖ ភារ៉ា ដង្កោ