សពយុវនារីម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់ដោយសង្ស័យជាករណីឃាតកម្ម

ចែករំលែក៖

ខេត្តកណ្ដាល៖ សាកសពនារីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅក្នុងប្រឡាយព្រំដីក្នុងព្រៃមួយកន្លែង ដែលសង្ស័យថាជាករណីឃាតកម្ម ។ ករណីខាងលើនេះបង្កការភ្ញាក់ផ្អើលឡើងនៅរសៀលថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៩ នៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា៖ សាកសពនារីរងគ្រោះឈ្មោះ នៅ ស្រីលាប អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកឬស ឃុំសំបួរមាស ស្រុកមុខកំពូល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋឈ្មោះ ពឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុរបរកសិករនៅភូមិក្រោលគោ ឃុំសំបួរមាស គាត់បានជិះម៉ូតូមករាយមង នៅចំណុចបឹងក្របីស្លាប់ ខណៈមកដល់មាត់បឹងមិនឃើញទូកនៅមាត់បឹង ក៏ជិះម៉ូតូត្រឡប់មកវិញ ស្រាប់តែឃើញកាតាបខ្មៅមួយ នៅក្បែរផ្លូវឈប់ចុះមកមើល ស្រាប់តែឃើញសាកសពស្លាប់ក្នុង ប្រឡាយព្រំដីក្នុងព្រៃ ភ្លាមនោះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងនគរបាលជំនាញ ចុះកន្លែងកើតហេតុធ្វើការកោសល្យវិច្ច័យ រួចបញ្ជាក់ថា ការស្លាប់នារីរងគ្រោះគឺជាករណីឃាតកម្ម ។ ចំពោះករណីនេះ នគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេតរកមូលហេតុពិត និងតាមចាប់ជនដៃដល់ដើម្បីចាត់ការតាមច្បាប់ ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print