លឿន​បើកបររថយន្តរបស់នារីវ័យក្មេងម្នាក់ បានខឿនសួនច្បារកល់ជាប់ កុំអីមិនដឹងធ្លាយដល់ណាទេ

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់​​បើកបររថយន្ត​មួយគ្រឿង​យ៉ាងលឿន​ លុះមកដល់ផ្លូវកោង​ជ្រុលចង្កូតទៅបុកឡើងខឿនសួនច្បារពុះចែកផ្លូវកល់ជាប់បើកទៅមុខលែងរួច កាលពីម៉ោងជាង៣ទាបភ្លឺ​ ឈានចូលថ្ងៃ​ទី៩ ខែមីនា​ ឆ្នាំ២០១៩​ នៅតាមផ្លូវR3 កែងផ្លូវR11​ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ​រាជធានីភ្នំពេញ​។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃើញមាន​រថយន្តមួយគ្រឿង​ ម៉ាក TOYOTA PRIUS មួយគ្រឿង​ ពណ៌ឈាមជ្រូក​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AY-3534 បើកបរដោយនារីម្នាក់ និងមាននារីម្នាក់ទៀតរួមដំណើរ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខR11 យ៉ាងលឿន​ ក្នុងទិសដៅពីជើងទៅត្បូង​ ខណៈមកដល់ចំណុចកើតហេតុ​ ។

ស្រាប់តែជ្រុលទៅបុកឡើងខឿនពុះចែកផ្លូវ​ បណ្ដាលឲ្យរថយន្តកល់ជាប់លើខឿនផ្លូវបើកទៅមុខលែងរួច សំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ ក្រោយមកមានបុរស២នាក់​​ស្លៀកពាក់ស៊ីវិល​ ម្នាក់មាន ID​ ជាប់ចង្កេះ និងឃើញមានកម្លាំងអាវុធហត្ថខណ្ឌទួលគោក​ ២នាក់ទៀត ពាក់ឯកសណ្ឋាន​ បើកម៉ូតូណៃហត​ ពណ៌ទឹកប៊ិចចាស់​ បិទ Logo (អាវុធហត្ថខណ្ឌទួលគោក) ​ឌុបគ្នាមកកន្លែងកើតហេតុ​ ចុះជួយអន្តរាគមន៍សម្របសម្រួល។

ក្រោយមកបែរជាបុរស២នាក់​​ស្លៀកពាក់ស៊ីវិលច្រឡោត​ស្រែកឈ្លោះគ្នាជាមួយក្រុមសន្តិសុខក្នុង​ដីបឹងកក់នោះផ្អើលមួយសន្ទុះផងដែរ​ ហើយទើបភាគីទាំងសងខាង​ដោះស្រាយគ្នា​ដោយភាគីខាងរថយន្តបង្ក​ ព្រមសង១៤០​ដុល្លារ​ ទៅឲ្យក្រុមសន្តិសុខ​ដីបឹងកក់នោះ​ ដើម្បីបញ្ចប់រឿង​ រួចហៅរថយន្តមកស្ទូចយករថយន្ត នោះ​ យកទៅជួសជុលដោយខ្លួនឯង​ ៕ ​ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print