ម្ចាស់បទ «ទឹកភ្នែកខ្ទើយ» ត្រូវមួយញញួរបែកក្បាល ដោយសារក្រុមក្មេងស្ទាវវាយ

ចែករំលែក៖

ភ្នំពេញៈ លោក អាន វិសាល ដែលគេស្គាត់ថា ជាតារាចម្រៀង ល្បីឈ្មោះម្ចាស់បទ «ទឹកភ្នែកខ្ទើយ» ត្រូវបានក្រុមក្មេងស្ទាវ មួយក្រុមវាយមួយញញួរចំក្បាល បែកក្បាលត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ កាលពី ១១និង៣០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយនៅផ្លូវលេខ113 ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនារីម្នាក់ នៅកន្លែងកើតហេតុបានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុ លោក អាន វិសាល បានចេញពីច្រៀងនៅហាងមួយកន្លែង ហើយបានបើកម៉ូតូ CD មួយគ្រឿង ធ្វើដំណើរតាមផ្លូវ ខណៈមកដល់ចំណុចកើតហេតុបានចុះទៅទិញអីហូប ភ្លាមនោះក៏មានក្រុមក្មេងស្ទាវជិះម៉ូតូមកដល់ជិតគាត់ ដោយបើករ៉េពេញផ្លូវ ហើយលោក អាន វិសាល បានប្រាប់ទៅកាន់ក្រុមក្មេងស្ទាវនោះថា អាអូនកុំបើក ម៉ូតូលឿនពេកប្រយត្ន័ប៉ះគេ ស្រាប់តែក្មេងស្ទាវនោះ ខឹងជិះមកឈប់មុខតូបលក់អីវ៉ាន់មួយកន្លែង ដែលគេស្គាល់ថា ជាកន្លែងម្ដាយក្មេងស្ទាវនោះ ដើរចូលកន្លែងលក់អី វ៉ាន់រួច ទាញញ ញួរមកវាយក្បាលលោក អាន វិសាល បណ្ដាលឲ្យបែកក្បាលរបួសធ្ងន់។

ប្រភពបន្តទៀតថា ក្រោយមក ក្រុមក្មេងស្ទាវនោះ ប្រុងលើក ញញួរវាយថែមទៀត គាត់បានចូលទៅជួយ ស្រាប់តែក្មេងស្ទាវ បានវាយគាត់ ទៀតផង ហើយក្រុងក្មេងស្ទាវទាំងនោះ ក៏បានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ ហើយបានប្រាប់ឲ្យបងនារីម្នាក់ ដែលជួយលោក អាន វិសាល ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ នគរបាលបឹងកេងកងទី២ ដើម្បីងាយស្រួលដល់សមត្ថកិច្ច ស្វែងរកក្រុមក្មេងស្ទាវ យកមកផ្ដន្ទាទោសទៅតាមច្បាប់ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print