ចេះរបេះក្បាច់!! កែច្នៃផាវគ្រាប់បែកបោកត្រីខុសបច្ចេកទេសផ្ទុះរបួសខ្លួនឯងពីរនាក់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ គេសង្កេតឃើញថា ជារឿយៗករណីកែច្នៃរំសេវធ្វើជាគ្រាប់បែក ដើម្បីបោកយកត្រី តែងកើតមានឡើង ហើយបានបង្កគ្រោះថ្នាក់រហូតអាចបាត់បង់អាយុជីវិតក៏មាន ខណៈមេរៀនមួយនេះ នៅតែគ្មានអ្នករៀងចាល ។

ជាក់ស្តែងបុរសពីរនាក់បានរងរបួសធ្ងន់និងស្រាល នៅពេលកែច្នៃផាវគ្រាប់បែកយកទៅបោកឲ្យផ្ទុះយកត្រី បណ្តាលឲ្យខុសបច្ចេកទេសផ្ទុះរបួស ទាំងពីរនាក់ ។

ករណីនេះបានកើតឡើង ភូមិស្រែសោមចាស់ ឃុំកំពាន់ ស្រុកមេមត់ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃសុក្រ ខែមីនា ឆ្នាំ២០១៩ ។

ជនរងគ្រោះទាំង២នាក់ ១-ឈ្មោះ ឌឹម ដេន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរបួស កំបុតកដៃឆ្វេង និងរបួសលើផ្ទៃមុខ ,២-ឈ្មោះ បិ ខ្វិន ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសស្រាល ។ ទាំង២នាក់ នៅភូមិ ឃុំខាងលើជាមួយគ្នា។

ប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ខាងលើ បានយកផាវគ្រាប់បែក១ប្រអប់ ដាក់ក្នុងកំប៉ុងជ័រកៃច្នៃខុសបច្ចេកទេស ដើម្បីយកទៅបោកយកត្រីហូប នៅស្រះក្បែរផ្ទះបណ្តាលឲ្យផ្ទុះរបួសធ្ងន់គឺកំបុត.កដៃឆ្វេង និងរបួសលើផ្ទៃមុខម្នាក់ និងម្នាក់ទៀតរងរបួសស្រាលតែម្តង ។

ក្រោយកើតហេតុអ្នកទាំងពីរនាក់បានរងរបួស ហើយត្រូវបានក្រុមក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកស្រុកមេមត់ ដើម្បីសង្គ្រោះជីវិត ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print