ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាក្រុមគ្រួសារជួយសង្គ្រោះបុរសម្នាក់ប៉ុន្តែអកុសលហួសពេលទៅហើយខណះអាការះធ្ងន់ធ្ងរពេកក៏បានដាច់ខ្យល់ស្លាប់បាត់ទៅបន្ទាប់ពីឡើងយកទឹកត្នោតទំនងងងឹតមុខក៏រអឹលជើងធ្លាក់ពីលើដើមត្នោតតែម្ដងកំពស់ជាង១០ម៉ែត្រ។
ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃសុក្រ
៣កេីត ខែផល្គុន ឆ្នាំច សំរិទ្ធិសក័ ព.ស២៥៦២ ត្រូវនិងថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៥និង១០នាទីល្ងាច ស្ថិតក្នុងភូមិ ទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះសុខ ណី អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួលអង្គប់ ឃំុសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើតាមអ្នកភូមិបានអោយដឹងថាបុរសខាងលើក្រៅពីប្រកបមុខរបរធ្វើស្រែក៏ឆ្លៀតពេលទំនេរឡើងដាក់ទឹកត្នោតយកទៅលក់ដើម្បីយកប្រាក់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារបានធូធារមួយកំរិត។
ប្រភពបន្តថាមុនកើតហេតុនៅវេលាម៉ោង៥ល្ងាចបុរសខាងលើតែងតែឡើងយកទឹកត្នោតដែលបានដាក់ជាប្រចាំខណះប្រមាណ១០នាទីស្រាប់តែឃើញធ្លាក់ពីលើដើមត្នោតដែលមានកំពស់ជាង១០មកដីបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះអកុសលហួសពេលទៅហើយខណះអាការះធ្ងន់ធ្ងរពេកក៏បានដាច់ខ្យល់ស្លាប់គួរអោយសង្វេគបំផុត។
សពត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងអាឡោះអាឡ័យបំផុត៕