បាត់ប្រពន្ធពីរថ្ងៃ ប្រទះឃើញស្លាប់ក្នុងទឹកស្រះ

ចែករំលែក៖

ខេត្តរតនគីរី៖ ស្រ្តីម្នាក់បាត់ខ្លួនមួយថ្ងៃមួយយប់ស្រាប់ប្តីប្រទះឃើញសាកសពលង់ទឹកស្រះស្លាប់ដោយមិនដឹងមូលហេតុនៅខ្លួនដាក់មងយកត្រី។

ហេតុការនេះបានបង្ករឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង១៤.០០នាទីថ្ងៃសុក្រ៣កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិ ឡុំ ឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវខេត្តរតនគីរី។

ប្រភពពីនគរបាលជំនាញចុះពិនិត្យកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសារលង់ទឹកនេាះមានឈ្មោះ សុខ កាភា ភេទស្រីអាយុ៣៩ ឆ្នាំ ជនជាតិទំពួន រស់នៅបណ្តោះអាសន្នក្នុងចំការចន្ទី ស្ថិតក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។

ហើយមានប្តីឈ្មោះ ងួន ភឿន អាយុ៤០ ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើជាមួយគ្នា។

ប្រភពបន្តថាករណីនេះ
កំលាំងជំនាញអធិការស្រុកអូរយ៉ាដាវបានចុះដល់កន្លែងកើតហេតុពិនិត្យលើខ្លួនសាកសពថាពិតជាបានលង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។

សមត្ថកិច្ចជំនាញថា តាមចំលើយរបស់ប្តីជនរងគ្រោះបានប្រាប់ថា មុនថ្ងៃកើតហេតុគាត់បានទិញមងប្រវែង២០ម៉ែត្រតំលៃ២០០០០៛ពីរម៉ឹនរៀលយកមករាយក្នុងស្រេះទឹកនោះ ដើម្បីយកត្រីមកធ្វើម្ហូប។

នៅថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៧,០០នាទី គាត់ជាប្តីក៏បានរវល់ទៅយកអាគុយដែលដាក់សាក់ភ្លើងនៅភូមិឡុំលុះត្រឡប់មកវិញមិនឃើញប្រពន្ឋនៅក្នុងរោងចាំចំការនោះទេខ្លួនបានដើរកសួរគេក៏មិនឃើញ។

ហើយមកដល់ថ្ងៃកើតហេតុគាត់បានដើររើសចន្ទីដល់ម៉ោង០៩,០០នាទី ក៏ដើរទៅមើល មង ទាញមងស្រាប់តែឃើញសពប្រពន្ធនោះអណ្តែតឡើង។

ហើយគាត់ក៏ស្រង់ឡើងមកលើគោកខណៈនោះគាត់ជាប្តីនិងជនរងគ្រោះពុំមានបងប្អូនបង្កើតនិងសាច់ញ្ញាតិនោះទេ។

ជនរងគ្រោះបញ្ជាក់ប្រាប់សមត្ថកិច្ចថាក្នុងពេលកើតហេតុភ្លាមៗក៏បានទូរសព្ទ័ហៅបងប្អូនធម៌ដែលនៅជិតគ្នាឱ្យមកជួយនិងក៏បានប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប៉ក់ញ៉ៃភ្លាមៗផងដែរ៕

...

ក្រោយពីកម្លាំងនគរបាលជំនាញ ធ្វើការពិនិត្យទៅលើសពស្ត្រីរងគ្រោះរួចក៏បានប្រគលទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ជីវន្ត៏

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print