កិច្ចពិភាក្សា​នៅវៀតណាមបរាជ័យ ដោយសារតែលោកត្រាំ

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងទម្លាក់កំហុសទាំងប៉ុន្មានទៅឲ្យអាមេរិក ក្រោយកិច្ចប្រជុំនៅវៀតណាមមិនទទួលបានលទ្ធផលដូចការរំពឹងទុក​ ដោយលោកត្រាំបានបញ្ចប់កិច្ចប្រជុំមុនកំណត់ គ្មានកិច្ចព្រមព្រៀង។

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA ​បានផ្សាយថា​«ពលរដ្ឋនៅក្នុងតំបន់និង ជុំវិញពិភពលោក បានទន្ទឹងរងចាំជំនួបទីពីរ ទទួលបាលទ្ធផល ល្អប្រសើរ  ប៉ុន្តែបានបញ្ចប់ទៅដោយការសោកស្តាយ​ ។ ពលរដ្ឋនៅជុំវិញពិភពលោកបានទម្លាក់កំហុសទៅឲ្យអាមេរិក ដែលបានបញ្ចប់កិច្ចប្រជុំ ដោយមិនមានកិច្ចព្រមព្រៀង »។

បើទោះបីបែបនេះក្តី លោកត្រា កាលពីថ្ងៃទី​៨ខែមីនាបានលើកឡើងថា ទំនាក់ទំនង ជាមួយគីម ជុងអ៊ុន ពិតជាល្អប្រសើរ  ហើយអ្វីគ្រប់យ៉ាងនិងល្អប្រសើរឡើងវិញ ។ ជាមួយគ្នានេះលោកត្រាំ​ក៏មិនបានលើកឡើង ថាតើកូរ៉េខាងកំពុងដំណើរការ ទីតាំងបរមាណូឡើយវិញ ឬយ៉ាងណានោះ ។

ចំណែកមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន វិញ មុនពេល ធ្វើដំណើរ ទៅជួបលោកត្រាំនៅទីក្រុងហាណូយ​ដោយធ្វើដំណើរក្នុងអស់រយៈពេល ៦៦ម៉ោងនៅលើរថភ្លើង  បានថ្លែងថា លោកមិនចង់ឲ្យ​កូនរបស់លោកត្រូវទទួលនៅអម្រែកបរមាណូនោះឡើយ ។ លោកគីម​ក៏បានលើកឡើងពេលទៅដល់ហាណូយថា បើលោកមិនចង់បោះបង់អាវុធបរមាណូ លោកក៏មិនមកទីនេះដែរ។

នៅបែលនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និយាយថា លោកបានខកចិត្តជាខ្លាំងចំពោះរបាយការណ៍នានាដែលថា បើទីក្រុងព្យុងយ៉ាងបានសាងសង់ទីតាំងបាញ់មីស៊ីលជាថ្មី នៅរោងចក្រដែលបានផលិតមីស៊ីលអន្តរទ្វីបបាលីស្ទីក(ICBMs) ជាលើកដំបូង ដែលមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក។

កូរ៉េខាងជើងប្រហែលជាមិនត្រឹមតែ កំពុងសាងសង់ទីតាំងបាញ់មីស៊ីលប៉ុណ្ណោះទេ បើតាមរបាយការណ៍ថ្មីមួយបាននិយាយថា កូរ៉េខាងជើងទំនងជាកំពុងត្រៀមផលិត មីស៊ីលរយៈចម្ងាយឆ្ងាយជាថ្មីទៀតផងដែរ។ យោងតាមសារព័ត៌មានរបស់កូរ៉េខាងត្បូង មានសកម្មភាពថ្មីមួយនៅទីតាំងសានុំដុង (Sanumdong) ជារោងចក្រដែលផលិតមីស៊ីលអន្តរទ្វីបបាលីស្ទីក លើកដំបូងរបស់កូរ៉េខាងជើង។ រថយន្តដឹកសម្ភារៈជាច្រើនគ្រឿងត្រូវថតបានកំពុងបើកបរជុំវិញទីតាំងមួយនេះ ហើយរបាយការណ៍ក្នុងស្រុកនានានិយាយថា ប្រធានអង្គភាពស៊ើបការសំងាត់របស់កូរ៉េខាងត្បូងមើលឃើញថា នេះគឺជាសកម្មភាពទាក់ទងនឹងការផលិតមីស៊ីល។

កាលពីសប្ដាហ៍មុនជំនួបកំពូលដ៏ធំមួយជាលើកទី២ រវាងលោក Donald Trump និងលោក Kim Jong Un មិនទទួលបានជោគជ័យ បន្ទាប់ពីភាគីទាំង២ មិនអាចសម្រេចបានកិច្ចព្រមព្រៀងមួយ លើការរំសាយចោលអាវុធនុយក្លេអ៊ែរ។ ហើយចាប់តាំងពីពេលនោះមកក៏មានការរីកសាយ នៃសកម្មភាពនៅក្នុងប្រទេសកូរ៉េខាងជើង។ កាលពីថ្ងៃអង្គារទី៥ មីនា វិទ្យាស្ថានស្រាវជ្រាវចំនួន២ របស់អាមេរិក និងទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានបញ្ចេញរបាយការណ៍មួយចំនួននិយាយថា ទីតាំងបាញ់មីស៊ីលសូហេរបស់កូរ៉េខាងជើង បានកំពុងសាងសង់ឡើងវិញហើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print