មន្ត្រីពីររូបទៀតហើយរបស់អាមេរិក សុំលាលែងពីតំណែង

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់របស់អាមេរិកលាលែងចេញពីតំណែងមិនមែនជារឿង​​​ថ្មីនោះឡើយ​ ដោយក្នុងរយៈពេលជាងពីរឆ្នាំ ដែលលោកត្រាំកាន់តំណែង មានមន្ត្រីជាន់ខ្ពស់ជាង​២០នាក់បានលាលែងចេញពីតំណែង ។

នៅពេលនេះ​ អគ្គនាយកទទួលបន្ទុកទំនាក់ទំនងផ្សព្វផ្សាយរបស់ប្រធានាធិបតីដូណាលត្រាំ លោក​ Bill shine ​និងរដ្ឋមន្ត្រីទទួលបន្ទុកទ័ពអាកាស​អាមេរិក លោកស្រី​ Heather Wilson ​បានសម្រេចលាលែងចេញពីតំណែង។

ក្នុងថ្ងៃជាមួយគ្នានោះ មន្ត្រី ទទួលបន្ទុកទាហានអាកាសអាមេរិក លោកស្រី​ Heather Wilson ​ជាបុគ្គលត្រូវបានគេចាត់ទុកថាជាបេក្ខភាព រដ្ឋមន្ត្រីការពារជាតិ នាពេលអនាគត់ បានសម្រេចលាលែងចេញពីតំណែង ហើយ វិលត្រឡប់ទៅធ្វើជាអគ្គនាយក មហាវិទ្យាល័យ​តិចសាស ។ លោកស្រីនឹងលាលែងតំណែង​នៅថ្ងៃទី ៥ខែឧសភា ឆ្នាំ​២០១៩។

នៅក្នុងសេចក្តីប្រកាស អគ្គលេខាព័ត៌មានសេតវិមាន លោកស្រី​ Sarah Sanders ​បញ្ចាក់ថា​លិខិតលាលែងចេញពីតំណែង​របស់លោក​ Bill Shine ​ត្រូវបានប្រធានាធិបតីយលព្រម  ។ប៉ុន្តែលោក​ Bill Shine ​នឹងបន្តគាំទ្រ​លោកត្រាំ​ និងគោលនយោបាយរបស់លោក ក៏ដូចជាទីព្រឹក្សា​ជាន់ខ្ពស់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ឆ្នាំ​២០២០ របស់ប្រធានាធិបតី។

ក្នុងពេលជាមួយគ្នានេះ​ប្រភពព័ត៌មានបានផ្សាយថា ប្រធានាធិបតីដូណាលត្រាំបាត់បង់ទំនុកចិត្តទៅលើលោក លោក Bill Shine ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print