អ៊ឹម ដាលីស ថាត្រឹមកម្មវិធីខួបកំណើតជាង២ពាន់ដុល្លារមិនត្រូវការអ្នកជួយទេ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញា អ៊ឹម ដាលីស បានរៀបចំពិធីខួបកំណើតគម្រប់អាយុ២៦ឆ្នាំរបស់នាងកាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០១៩នេះនៅភោជនីយដ្ឋានវីហ្វ្រេនផ្សារដេប៉ូ ក្រោមការចូលរួមពីសំណាក់សិល្បករ និងភ្ញៀវប្រមាណជាង២០០នាក់ចូលរួម។ នាងគ្រោងនឹងចំណាយត្រឹមប្រមាណជាង២ពាន់ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់កម្មវិធីនេះដោយមិនចាំបាច់មានបុរសណាជួយនោះដែរ។

ក្រៅពីការងារសិល្បៈ តារាស្រីរូបនេះក៏មមាញឹកនឹងមុខរបរថ្មីជាភ្នាក់ងារលក់ដូរអចនលទ្រព្យផងដែរ។ តារាស្រីរូបនេះបញ្ជាក់ថា ចង់ជួបជុំកម្សាន្តសប្បាយជាមួយមិត្តរួមអាជីព នាងបានសម្រេចចិត្តរៀបចំពិធីខួបកំណើតនេះឡើងក្រោយពីខកខានរៀបចំពិធីនេះអស់រយៈពេល៣ឆ្នាំមកហើយនោះ។

នាងបញ្ជាក់ថា ជាការជួបជុំកម្សាន្តអ្នកជិតដិតតែប៉ុណ្ណោះក៏មិនមានភ្ញៀវច្រើនករពេក ឬតិចពេកដែរ។ នាងនិយាយដោយឥតលាក់លៀមថា នាងត្រៀមទទួលភ្ញៀវជាង២០តុ ហើយទាំងម្ហូបអាហារសមរម្ភមិនចំណាយច្រើនដល់ខ្ទង់ម៉ឺននោះដែរ គឺប្រមាណត្រឹម២ពាន់ដុល្លារ​ឬអាចលើសនេះតិចតួច។

នាងថាមិនមានបុរសណានៅពីក្រោយការរៀបចំពិធីមួយនេះឡើងនោះទេ គឺជាការចំណាយផ្ទាល់ខ្លួន ហើយនាងក៏គ្មានបុរសកំណាន់ចិត្តណាម្នាក់នៅឡើយដែរ។

នាងបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះនាងមានការងារសិល្បៈច្រើនបន្តបន្ទាប់ទាំងការសម្តែង ដែលក្រោយបញ្ចប់កម្មវិធីខួបកំណើតនាងនឹងចេញទៅថតវីដេអូផ្សព្វផ្សាយអំពីពិធីសង្ក្រាន្តខេត្តព្រះសីហនុផងដែរ មួយវិញទៀតនាងក៏មមាញឹកនឹងការងារជាភ្នាក់ងារអចនលទ្រព្យ ក្នុងក្រុមហ៊ុនបងប្រុសនាងនាខេត្តសៀមរាបផងដែរ។

នាងរំពឹងដែរថាកម្មវិធីជួបជុំអ្នកសិល្បៈ មិត្តភ័ក្កិសាច់ញាតិនៅថ្ងៃនេះនឹងជួយបន្ថែមទំនាក់ទំនងកាន់តែល្អជាមួយពួកគាត់ និងសង្ឃឹមដែរថាឆ្នាំថ្មីនឹងទទួលបានជោគជ័យលើការងារទាំងពីបន្តទៀត៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print