សមត្ថកិច្ចបានឃាត់​ខ្លួន​ជនជាតិ​វៀតណាមម្នាក់ ដែលបង្ហោះ​ Drone​នៅតំបន់ហាមឃាត់

ចែករំលែក៖

ភ្នំពេញ​៖​សមត្ថកិច្ចបានឃាត់​ខ្លួន​ជនជាតិ​វៀតណាមម្នាក់ ដែលបង្ហោះ​ Drone​នៅតំបន់ហាមឃាត់​ កាលពីម៉ោង១១រសៀល​ថ្ងៃអាទិត្យទី១០ ខែមីនា ឆ្នាំ២០១៩ ​។

អាជ្ញាធរខណ្ឌដូនពេញ​ បញ្ជាក់​ថា​ ជនជាតិ​វៀតណាមដែលឃាត់ខ្លួន​រូបនេះ​ បានឈរក្នុងវត្តលង្កា ហេីយ​បង្ហោះ​ Drone មកលើភូមិគ្រឹះសម្ដេចតេជោ។

លោក​ ទៀង​ ច័ន្ទ​សារ​ អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​ ប្រាប់ថា នៅព្រឹក​ថ្ងៃទី​១១​ ខែ​មីនា​ ឆ្នាំ​២០១៩​ ​ជនជាតិ​វៀតណាម​រូប​នេះ​ ត្រូវបាន​បញ្ជូន​ទៅ​នាយកដ្ឋាន​សន្តិសុខ​ ក្រសួង​មហាផ្ទៃ​ ដេីម្បី​បន្ត​នីតិវិធី​ ។

កន្លង​មក​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ធ្លាប់​ចេញ​សេចក្តី​ជូន​ដំណឹង​ ដោយ​ហាមឃាត់​ការ​បង្ហោះ​ Drone នៅ​តំបន់​ហាមឃាត់​មួយ​ចំនួន​ ក្រោម​ហេតុផល​ប៉ះពាល់​សន្តិសុខ​និង​សិទ្ធិ​ឯកជន​របស់​ប្រជាពលរដ្ឋ​ ។

គួរបញ្ជាក់ផងដែរថស នាពេលកន្លងមកគេឃេីញ​ថា​ អ្នកដែល​បំពាន​ លួច​បង្ហោះ​ Drone ក្នុង​រាជធានី​ភ្នំពេញ​ គឺ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់រួមមក​ផងដែរ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print