គោលបំណងចង់បោះបង់បរមាណូ​ពិតរបស់មេដឹកនាំ គីម ជុងអ៊ុន អាចធ្វើឲ្យលោកត្រាំពិចារណានឹងជួបពិភាក្សាជាបន្តទៀត

ចែករំលែក៖

សកម្មភាពរបស់កូរ៉េខាងជើងនាពេលនេះ គឺផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជួយដល់ពលរដ្ឋ មានជីវភាព​ល្អប្រសើរ​ជាងមុន។​ ជាមួយគ្នានេះដែរ​ ប្រធានាធិបតីអាមេរិកដូណាលត្រាំ​នឹងជួបពិភាក្សាជាមួយមេដឹក នាំគីមជុងអ៊ុន នៅពេលខាងមុខ។

 

ពេលថ្មីៗនេះទីព្រឹក្សាសន្តិសុខ​ជាតិអាមេរិក លោក​ John Bolton ​កាលពីថ្ងៃទី ១០ខែមីនា បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាលត្រាំ​ បានបង្ហើបពី​គោលបំណងរៀបចំជំនួប​ពិភាក្សា​លើកទី​៣ជាមួយមេដឹកនាំ​កូរ៉េខាងជើង គីមជុងអុន  ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលានឹងទីតាំងនោះឡើយ​។

មានប្រសាសន៍ទៅកាន់បណ្តាញទូរទស្សABC ​លោក  John Bolton ​បានបញ្ជាក់ថា ប្រធានាធិបតី​ដូណាលត្រាំ​ នៅតែមានជំនឿជឿជាក់ទៅលើទំនាក់ទំនង​ល្អប្រសើរជាមួយ​មេដឹកនាំ​គីមជុងអ៊ុន។ លោក​ John Bolton បានបញ្ជាក់ថាប្រធានាធិបតីដូណាលត្រាំបានចំណាយពេលវេលាជាច្រើន ដើម្បីបង្កើតទំនាក់ទំនងបុគ្គលកាន់តែប្រសើរ ជាមួយគីមជុងអ៊ុន​។

តាមការលើកឡើងរបស់ លោក​ John Bolton បានបញ្ជាក់ថា​ ប្រធានាធិបតីត្រាំ បានបង្ហាញពីគោលបំណង​ជួបពិភាក្សា ជាមួយមេដឹកនាំកូរ៉េខាងជើង ជាលើកទីបី ។ សកម្មភាពខាងលើរបស់ប្រធានាធិបតីអាមេរិក ក្រោយពេលដែល ក្រុមចារកិច្ច កូរ៉េខាងជើង NIS ​បានប្រកាសថា​ទីតាំងសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង បានដំណើរការឡើងវិញ បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោកត្រាំនៅវៀតណាមមិនទទួលបានជោគជ័យ​។

ទីតាំងសាកល្បងបរមាណូ Sanumdong ​ជាទីតាំង ផលិតមីស៊ីល ឆ្លងទ្វីប​ Hwasong -15 ​របស់កូរ៉េខាងជើង ដែលអាចសាល្បងមីស៊ីល បាញ់ទៅដល់អាមេរិក​។

ពេលថ្មីៗនេះ  មេដឹកនាំកូរ៉េខាងជើង បានផ្ញើសារសំខាន់ទៅកាន់ពិភពលោ និងពលរដ្ឋរបស់ខ្លួន  ។ លោកគីមជុងអ៊ុនបានបញ្ជាក់ថា ភារកិច្ចចំាបាច់បំផុតរបស់កូរ៉េខាងជើងនាពេលនេះគឺ អភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បី ជួយដល់ប្រទេសជាតិ និងពលរដ្ឋកូរ៉េខាងជើង។

នៅក្នុងលិខិតផ្ញើទៅកាន់ បណ្តាអ្នកសារព័ត៌មាន ចូលរួមនៅក្នុងការផ្សព្វផ្សាយពីគោលនយោបាយ កាលពីប៉ុន្មានថ្ងៃមុន មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ថា ដល់ពេលដែលត្រូវផ្តោតរាល់ការខិតខំដើម្បីអភីវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

សារព័ត៌មាន KCNA « មេដឹកនាំកូរ៉េខាងជើង បានអំពាវនាវដល់មន្ត្រីនៅក្នុងបក្ស ខិតខំ ក្នុងសកម្មភាពផ្សព្វផ្សាយ ដល់ពលរដ្ឋដើម្បី ជួយដល់ពលរដ្ឋមានចំណេះដឹង ដើម្បីឈានទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិរីកចំរើន ។

នេះជាសារសំខាន់បំផុត នឹងបើកជំហរ ក្រោយពេលលោក គីមជុអ៊ុន វិលត្រឡប់ពីជំនួប លើកទីពីរជាមួយប្រធានាធិបតីអាមេរិកដូណាលត្រាំនៅទីក្រុង ហាណូយប្រទេសវៀតណាម។

សារខាងលើត្រូវបានប្រកាសជាសាធារណៈក្នុងពេលដែល មានព័ត៌មានជាច្រើន ផ្សាយថា កូរ៉េខាងជើង បានដំណើរការឡើងវិញនៅទីតាំងបរមាណូនិងមីស៊ីល។

ពាក់ព័ន្ធនិងកិច្ចប្រជុំកំពូល​រវាងប្រធានាធិបតីអាមេរិកដូណាលត្រាំ នឹងមេដឹកនាំគីមជុងអ៊ុន នៅទីក្រុងហាណូយប្រទេសវៀតណាមកាលពីថ្ងៃទី ២៧-២៨ខែកុម្ភៈ ដោយបញ្ចប់ទៅមិនមានកិច្ចព្រមព្រៀង ណាមួយនោះឡើយ មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិកបានបញ្ចប់កិច្ចប្រជុំ មុនពេលកំណត់ ។

ចំណុចទាំងនោះហើយបានជា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ជាលើកទីមួយបាន ដោយទម្លាក់កំហុសទាំងប៉ុន្មានទៅឲ្យអាមេរិក ក្រោយកិច្ចប្រជុំនៅវៀតណាមមិនទទួលបានលទ្ធផលដូចការរំពឹងទុក ដោយលោកត្រាំបានបញ្ចប់កិច្ចប្រជុំមុនកំណត់ គ្មានកិច្ចព្រមព្រៀង។

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា«ពលរដ្ឋនៅក្នុងតំបន់និង ជុំវិញពិភពលោក បានទន្ទឹងរងចាំជំនួបទីពីរ ទទួលបាលទ្ធផល ល្អប្រសើរ ប៉ុន្តែបានបញ្ចប់ទៅដោយការសោកស្តាយ ។ ពលរដ្ឋនៅជុំវិញពិភពលោកបានទម្លាក់កំហុសទៅឲ្យអាមេរិក ដែលបានបញ្ចប់កិច្ចប្រជុំ ដោយមិនមានកិច្ចព្រមព្រៀង »។

 

បើទោះបីបែបនេះក្តី លោកត្រា កាលពីថ្ងៃទី៨ខែមីនាបានលើកឡើងថា ទំនាក់ទំនង ជាមួយគីម ជុងអ៊ុន ពិតជាល្អប្រសើរ ហើយអ្វីគ្រប់យ៉ាងនិងល្អប្រសើរឡើងវិញ ។ ជាមួយគ្នានេះលោកត្រាំក៏មិនបានលើកឡើង ថាតើកូរ៉េខាងកំពុងដំណើរការ ទីតាំងបរមាណូឡើយវិញ ឬយ៉ាងណានោះ ។

ចំណែកមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន វិញ មុនពេល ធ្វើដំណើរ ទៅជួបលោកត្រាំនៅទីក្រុងហាណូយដោយធ្វើដំណើរក្នុងអស់រយៈពេល ៦៦ម៉ោងនៅលើរថភ្លើង បានថ្លែងថា លោកមិនចង់ឲ្យកូនរបស់លោកត្រូវទទួលនៅអម្រែកបរមាណូនោះឡើយ ។ លោកគីមក៏បានលើកឡើងពេលទៅដល់ហាណូយថា បើលោកមិនចង់បោះបង់អាវុធបរមាណូ លោកក៏មិនមកទីនេះដែរ។

មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន គឺជាមេដឹកនាំជំនាន់ទី​៣នៃត្រកូលគីម បន្ទាប់ពី  គីម អ៊ីលស៊ុង គីម ជុងអីល និងគីម ជុងអ៊ុន ។ ការខិតខំរបស់មេដឹកនាំទាំង៣ជំនន់បានខិតខំក្នុងការអភិវឌ្ឍន៍សព្វាវុធ មកដល់ពេលនេះអាចនិយាយបានថា កូរ៉េខាងជើង មានសព្វាវុធ ដែលមានសម្ថភាពមិនចាញ់ប្រទេសមហាអំណាចនោះឡើយ ក្នុងនោះមានអាវុធបរមាណូ និងមីស៊ីលឆ្លងទ្វីប ។​ប៉ុន្តែមេដឹកនាំជំនន់ទី៣របស់កូរ៉េខាងជើង មានបំណងចងបោះបង់អាវុធទាំងនោះដើម្បីដោះដូរនឹងសន្តិភាព​ ព្រមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print