អារកខ្លួនឯងស្លាប់ក្នុងថ្លុកឈាម សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិត

ចែករំលែក៖

ខេត្តសៀមរាប: យុវជន​ម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនជ្រុល​បាន​យក​កាំបិត​ចុង​ស្រួច​ ដង​ដែក​មក​អា​រ.ក​ខ្លួនឯង​ ស្លាប់យ៉ាងអាណោចអាធ័ម ​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ៥និង​១០​នាទីល្ងាចថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៩​ ​ ស្ថិត​នៅ​ចំណុច​ក្នុង​វត្ត​ព្រះព្រហ្ម​រ័​ត្ន​ ភូមិ​មណ្ឌល​១​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ​។​

​មន្ត្រី​នគរបាល​ក្រុងសៀមរាបបានឲ្យដឹងថា ​សាកសព​ឈ្មោះ​ ពេជ្រ​ សុខ​សម្បត្តិ​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ មុខរបរ​គ្មាន​ មាន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​-ខេត្តសៀមរាប។បុរសនេះ​ បាន​ដើរ​ចូល​ទៅ​ក្នុង​វត្ត​ព្រះព្រហ្ម​រ័​ត្នហើយនៅសុខៗស្រាប់តែ​ យក​កាំ​បិ​ត​ចុង​ស្រួច​ ដង​ដែក​មក​អា​រក ខ្លួនឯង​ មាន​ស្នាម​អារ​ដាច់​បំពង់​មាន​ប្រវែង​០.២៥​ស-ម​ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដែលកាំបិតនេះមិនដឹង​យក​មកពីណា​នោះ​ទេ​។​

​ក្រោយមក​សមត្ថកិច្ច​ការិយាល័យ​បច្ចេកទេស​ ចុះ​មក​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​ ឃើញ​ថា​ជន​រង​គ្រោះ​បាន​អារករដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​ មិន​មាន​ពាក់ព័ន្ធ​បទល្មើស​អ្វី​ឡើយ​ ពីព្រោះ​មានសាក្សីខ្លះបញ្ជាក់ថាជន​រង​គ្រោះជា​មនុស្ស​ប្រើប្រាស់​គ្រឿន​ញៀន​។​ ចំពោះ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ឪពុក​ម្តាយ​ និង​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print