ឃុំខ្លួនគ្រូទាយដែលប៉ុនប៉ងចាប់ស្ត្រីម្នាក់រំលោភសេពសន្ថវៈ ពេលមករកលើករាសី នៅស្រុកកំពង់សៀម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ គ្រូទាយម្នាក់ត្រូវបានចៅក្រមស៊ើបសួរបានចោទពីបទប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើស្ត្រីម្នាក់ដែលមករកគ្រូទាយដើម្បីលើករាសី និងចេញដីកាបង្គាប់ឲ្យឃុំខ្លួន ក្រោយពីកម្លាំងកងរាជអាវុធហត្ថចាប់ ឃាត់ ខ្លួនបញ្ជូនទៅតុលាការ ។

ករណីឃាត់ខ្លួនគ្រូទាយរូបនេះ ធ្វើឡើងដោយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កាលពីវេលាម៉ោង៩និង៣០ នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពឹល ស្រុកកំពង់សៀម ។ ជន សង្ស័យ ឈ្មោះ ជុំ ជឿន អាយុ៦៧ឆ្នាំ រស់នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ ដែលបន្លំធ្វើជា គ្រូទាយ និងលើករាសី ហើយបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតនៅ ភូមិ-ឃុំខាងលើ (មិនបានសម្រេច ដោយជនរងគ្រោះបានស្រែកឲ្យគេជួយ)។

មន្ត្រីអាវុធហត្ថបញ្ជាក់ថា ក្រោយការឃាត់ខ្លួន កម្លាំងអាវុធហត្ថដកហូតបានស្រោមអនាម័យចំនួន២, ចានធូបទៀនយ័នចំនួនមួយសម្រាប់, ខោអាវជនសង្ស័យ០១កំផ្លេរ (ជនបង្កបានដោះចេញពីខ្លួន រួចហើយពេលធ្វើ សកម្មភាព), ស្រាបៀរចំនួន០២កំប៉ុង, ទូរស័ព្ទចំនួន០៣គ្រឿង, ម៉ូតូ១គ្រឿង ម៉ាកC125 ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AY-1987 ។

បន្ទាប់មកនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះដែរ លោក សៅ សុភ័ក្រ ព្រះរាជអាជ្ញារង បានចោទ ពីបទប៉ុនប៉ងរំលោភសេពសន្ថវ: តាមមាត្រា២៧ និងមាត្រា២៣៩ ហើយលោក ស៊ុយ សុភា ចៅក្រមស៊ើបសួរ បានចោទពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ និងចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ២៦៧ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅដាក់នៅពន្ធនាគារខេត្តកំពង់ចាម ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print