ខេត្តពោធិ៍សាត់៖ ដោយសារតែទិសចិត្តពេកទើបកម្លាំ ងប្រជាការពារភូមិសម្រេចសហការជា មួយមន្រ្តីបរិស្ថាន ចុះបង្រ្កាបបទល្មើសនេសាទប្រើប្ រាសឧបករណ៍ប្រភេទទំនើបជម្នួសមន្ រ្តីជំនាញជលផល និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិ ច្ច ក្នុងនោះព័ទ្ធចាប់បានវត្ថុតាងចំ ពោះជនប្រព្រិត្តលោតចូលទឹកគេចខ្ លួនបាត់។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេ លាម៉ោង៣ និង៥៤នាទី រសៀលថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់កន្លងអភិរក្សឡូត៍បំរុង(អតី តឡូត៍លេខ៤) ស្ថិតក្នុងភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពពីកម្លាំងចុះប្រត្តិបត្តិ ការខាងលើបង្ហើបថា ក្នុងកិច្ចប្រត្តិបត្តិការខាងលើ កម្លាំងរិបអូសនូវវត្ថុតាងរួមមាន សំបកស្មាច់បណ្ដោយប្រវែង៧,៩ម៉ែត្ រ ទទឹងប្រវែង១,១ម៉ែត្រ និងជម្រៅប្រវែង០,១ម៉ែត្រ ភ្ជាប់ដោយកំលាំងម៉ាស៊ីនម៉ាក លិចសុីស ១គ្រឿង មានឧបករណ៍នេសាទប្រភេទអ៊ួនកែច្នៃ ទឹកសាបក្រឡាញឹក មុខកាត់ប្រវែង៣០ម៉ែត្រ បង្កប់ដោយខ្សែភ្លើងចរន្តឆក់នៅបា តដី ១វង់។
ប្រភពដដែលខាងលើនេះបន្តទៀតថា វត្ថុតាងកាណូត និងឧបករណ៍អ៊ួនកែច្នៃ រក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្ ដិ៍នគរបាលរដ្ឋបាលរាំងទិល ដើម្បីបន្តការស្រាវជ្រាវ ៕ បឹុម ពិន