នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ទទួលជួបសំណេះសំណាលសម្ដែងការគួរសមជាមួយគណៈប្រតិភូនៃកងទ័ពរំដោះប្រជាជនចិន

ចែករំលែក៖

ភ្នំពេញ៖វេលាម៉ោង១៥:០០នាទី ថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសំណេះសំណាលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូបើកវគ្គលំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ២០១៩ ដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ហ្វេង ហ៊្សាង (Feng Xiang) នាយរងសេនាធិការកងទ័ពជើងគោក តំបន់យោធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ជាច្រើនរូបដែលជាតំណាងមកពីបញ្ជាការដ្ឋានកងទ័ពជើងគោក, ជើងទឹក, ជើងអាកាស និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងនាយកទីចាត់ការមួយចំនួនចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

សូមជម្រាបជូនថា សមយុទ្ធនាគមាសឆ្នាំ២០១៩ ដែលជាលំហាត់ហ្វឹកហ្វឺនរួមគ្នា មិត្តភាពកម្ពុជា-ចិន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍លើកិច្ចការមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភេរវកម្ម និងរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ នឹងប្រារព្ធពិធីបើកនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ៕  ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print