តារាចម្រៀងថោន និរត្តន៍ ចោលសិល្បៈរៀបការប្តីនៅអូស្ត្រាលី

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោនកញ្ញា ប៊ូ ស្រីរ័ត្ន ហៅនិរត្តន៍ បានសម្រេចចិត្តចូលរោងការជាមួយកំលោះសង្ហា អាណិកជនខ្មែរ រស់នៅប្រទេសអូស្ត្រាលីហើយកាលពីចុងសប្តាហ៍មុននេះ។ ការរៀបការនេះក្រោយពីនាងចេញទៅប្រទេសអូស្ត្រាលីតាមការធានាពីក្រុមគ្រួសារស្វាមី និងសម្រេចចិត្តចោលការងារសិល្បៈទាំងស្រុងទៅហើយ។
​ម្ចាស់បទ”សង្សារអ្នកមាន” បានចូលរោងការជាមួយលោក Ou Joey ដែលជាអាណិកជនខ្មែរ អូស្រ្តាលីកាលពីថ្ងៃទី០៩ខែមីនាកន្លងទៅ បន្ទាប់ពីនាងបានចេញទៅរស់នៅទីនោះអស់រយៈពេល៧ខែមកហើយតាមការធានារបស់ស្វាមី។ តារារូបនេះបានភ្ជាប់ពាក្យតាមទំនៀមទម្លាប់ខ្មែរកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ហើយមង្គលការនាងក៏មានការស្លៀកពាក់និងរៀបចំតាមទំនៀមទម្លាប់ខ្មែរផងដែរ។ នាងបានសម្រេចចិត្តចាកចេញពីសិល្បៈ ក្រោយពីប្រឡូកក្នុងអាជីពចម្រៀងក្នុងផលិតកម្មថោនអស់រយៈពេលជាង៤ឆ្នាំ។ មុនពេលចាកចេញតារាចម្រៀងរូបនេះទទួលបានការគាំទ្រច្រើនពីទស្សនិកជនពិសេសក្រុមយុវវ័យតាមរយៈបទចម្រៀងមួយចំនួនដូចជាបទ” ប្តីទៅកូរ៉េ”​ បទ”សង្សារអ្នកមាន” និងបទ”វ៉ល់ៗ”ជាដើម។ ទោះជាយ៉ាងណាបទចម្រៀងដែលនៅសេសរសល់របស់នាងត្រូវបានផលិតកម្មថោន បានបញ្ចេញកាលពីថ្មីៗនេះដែរ។ មានតែសាច់ញាតិខ្លះៗរបស់នាងប៉ុណ្ណោះដែលបានចូលរួមមង្គលការខាងលើ គឺគ្មានវត្តមានសិល្បកររួមអាជីពណាម្នាក់ចូលរួមនោះដែរ។ ទោះជាយ៉ាងណា នាងទទួលបានសារជូនពរជាច្រើនពីអ្នករួមអាជីព និងអ្នកគាំទ្រ។
គួរបញ្ជាក់ដែរថា តារាចម្រៀង កញ្ញា និរត្តន៍ ម្ចាស់ ជ័យលាភី ក្នុងកម្មវិធី «សំនៀងអាថ៌កំបាំង» របស់វិទ្យុថោន កាលពីអំឡុងឆ្នាំ២០១៥ ដោយផ្តើមច្រៀងដំបូងចាប់ដៃគូជាមួយតារាចម្រៀង ករុណា ពេជ្រ។ អតីតារាចម្រៀងដែលធ្លាប់ធ្វើការជាកម្មការិនី និងជាអ្នកលក់សាំងរូបនេះបានវិវត្តន៍ខ្លួនជាមួយនឹងឱកាស និងស្នាដៃបទចម្រៀងជាច្រើនដែលផលិតកម្មថោនបានផ្តល់ឲ្យ រហូតនាងមានឱកាសជួបស្វាមីជាអាណិកជនស្រស់សង្ហាមកពីប្រទេសអូស្ត្រាលីនោះ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print