ពុទ្ធោអើយ!! អាសូរណាស់ក្មេងប្រុសស្រី៣នាក់លង់ទឹកស្រះស្លាប់ 

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ក្មេងប្រុសស្រី៣នាក់លង់ទឹកស្រះស្លាប់កាលពីវេលាម៉ោង៣និង១៥នាទីមាន ថ្ងៃចន្ទ០៦កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី១១ ខែមីនា គ.ស ២០១៩ ស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា ក្មេងរងគ្រោះ ទី ១.ជនរងគ្រោះឈ្មោះ ឃាង លីទ័រ ភេទប្រុស អាយុ០៣ឆ្នាំ។ ទី ២.ជនរងគ្រោះឈ្មោះ នីន ម៉ាណែត ភេទស្រី អាយុ០៤ឆ្នាំ។ទី៣.ជនរងគ្រោះឈ្មោះ នី គឹមហុង ភេទស្រី អាយុ៤ឆ្នាំ។

មូលហេតុ: ចុះលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យ ធ្វើកំណត់ហេតុរួចប្រគល់សាកសពអោយឪពុកម្ដាយ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print