ខេត្តកោះកុង ៖ សាកសពមនុស្សស្រីម្នាក់ត្រូវបានប្រជាពលរដ្ឋក្នុងភូមិជីត្រេះ ឃុំអណ្ដូងទឹកប្រទះឃើញ នៅត្រង់ចំណុចចម្ការស្វាយ ក្បែរចិញ្ចើមផ្លូវសាយ ភូថង កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។ សពមានសភាពហើមស្អុយរលួយ មើលមិនស្គាល់អត្តសញ្ញាណ ។
ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីពលរដ្ឋរាយការណ៍អំពីករណីនេះ មន្ត្រីជំនាញនៃអធិការដ្ឋានបានចុះសហការជាមួយក្រុមគ្រូទេព្យមណ្ឌលសុខភាពអណ្ដូងទឹក ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ធ្វើកោសលវិច័យសព ដោយបានបញ្ជាក់ថា សាកសពមានស្នាមធ្លាយត្រង់ចុងដង្ហើម ស្លៀកតែលីអូ ពណ៌ខ្មៅ អត់ពាក់អាវ មាន អាវក្នុងពណ៌ខ្មៅប្រលាក់ឈាម លើចិញ្ចើមថ្នល់ ក្បែរសាកសពត្រូវបានគេដឹកមកទម្លាក់ចោល សណ្ឋាន ភាព សាកសពស្លាប់ប្រហែល៥ទៅ៦ថ្ងៃ មុខមាត់ហើមរលួយមើលមិនស្គាល់ ។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចឲ្យដឹងថា មិនអាចបញ្ជាក់ព័ត៌មានលម្អិតបានទេនៅពេលនេះ ខណៈកម្លាំង ជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកការណ៍ពិត ៕ ដោយ ៖ ជាយក្រុង