មួយពាន់សំណាង ភ្ជួរដីធ្វើចំការប៉ះ គ្រាប់មីនកប់ក្រោមដីសេសសល់ពីសម័យសង្ក្រាម ៣០គ្រាប់ តែមិនផ្ទុះ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋមួយគ្រួរសារ បានទៅភ្ជួរស្រែចំការទុកបង្កបង្កើនផលនៅរដូវវស្សា នៅពេលមានភ្លៀងធាក់ខាង មុខនេះ​ ក៏ស្រាប់តែប៉ះចំ គ្រាប់មីន មិនទាន់ផ្ទុះសេះសល់កាលពីសម័យសង្គ្រាម​ តែសំណាងល្អមិនផ្ទុះបង្កគ្រោះថ្នាក់ដល់អាយុជីវិត ។

គ្រាប់មីនដែលប្រជាពលរដ្ឋប្រទះឃើញមានចំនួន៣០គ្រាប់ ស្ថិតនៅក្នុងដីចំការមួយកន្លែងនៅខាងក្រោយភូមិ​ប្រមាណ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិ គោក​សំព័រ​ ឃុំលំទងស្រុក អន្លង់វែង ខេត្តឧត្ដរមានជ័យ ។

ពលរដ្ឋដែលបានប្រទះឃើញគ្រាប់ មីន​ កប់ នៅក្នុងដីចំការរបស់ខ្លួន ឈ្មោះ ទឹម ចាន់រុី ភេទប្រុស អាយុ ២៣ឆ្នាំ ជាកសិករ រស់នៅ ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ។

ប្រជាពលរដ្ឋដែលបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះខាងលើបានឲ្យដឹងថា រូបគាត់បានជួលអោយត្រាក់ទរ័ គេទៅភ្ជួរដីនៅក្នុងចំការរបស់ គាត់នៅខាងក្រោយភូមិចំងាយ០៥គីឡូម៉ែត្រ ពេលកំពុងភ្ជួរក៏បានរបើកអាចម៍ដីចេញឃើញសុទ្ធតែគ្រាប់មីន ចំនួន៣០គ្រាប់ក្នុងនោះ មាន គ្រាប់មីនតោន ចំនួនមួយគ្រាប់ផងដែរ ។

ពេលគាត់ប្រទះឃើញគ្រាប់មីនភ្លាមនោះ ក៏បានរាយការណ៍ មកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំលំទង ក្រោយពីទទួលបានព័ត៌មានភ្លាមៗ នគរបាលប៉ុស្តិ៍បានរាយការណ៍ ជូន ការិយាល័យអាវុធគ្រឿងផ្ទុះ និងជាតិពុលនៃស្នងការនគរបាលខេត្តនិង CMAC បានចុះទៅដល់កន្លែងកើត ហេតុ និងសន្និដ្ឋានថា ជាគ្រាប់សេះសល់ពីសម័យ សង្គ្រាម ។

បច្ចុប្បន្ន បានប្រគល់ជូន CMAC រួចរាល់អស់ហើយដើម្បីយក ទៅកម្ទេចចោល ។

មួយរយះពេលកន្លង់ទៅថ្មីៗ នេះប្រជាពលរដ្ឋរស់នៅក្នុង ខេត្តឧត្ដរមានជ័យ​ ដែលបានរានដីប្រកបរបរកសិកម្ម បានប្រឈមហានិភ័យខ្ពស់ ចំពោះយុទ្ធភណ្ឌ័មិនទាន់ដែល សេសសល់នៅក្នុងដី ដែលបានប្រទះឃើញជាញឹកញាប់ តែសំណាងល្អ មិនទាន់មាន បង្កគ្រោះថ្នាក់ប៉ះពល់​ ដល់អាយុជីវិតមនុស្សឬ ក៏សត្វ ៕ ប៉ែន​នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print