ខេត្តរតនគិរី៖ ហ្វេសប៊ុកមួយចំនួនបានរិៈគន់ធ្ងន់ៗទៅលើ លោកស្រី លី សុខងីម គាត់អាចអាងមានខ្នងជាសាច់ថ្លៃក្មួយអ្នកធំឈរពីក្រោយឬអី បានជាដើរបង្ករភាពឈឺចាប់ រឿងដីធ្លីពេញផ្ទៃប្រទេសតែម្តង ក្នុងនោះគេលើកឡើងថា៖ លោកស្រី លី សុខងីម អើយ! តាំងពីខេត្តព្រះសីហនុ ធ្លាក់មកដល់ ខេត្តរតនះគិរី ហេតុអីកនាំគ្នា សុីដាច់ដីស្រស់ៗ ពីបងប្អូនជនជាតិដើមភាគតិចចឹងម៉ងក៏អី ពុទ្ធោជាក់ស្តែងគ្រាន់តែ ២ភូមិ ជិត៤០០ហិចតា ត្រូវបានសុីដាច់ ផ្ទុះការតវ៉ា។
រឿងនេះបានផ្អើលពេញ Facebook ដល់អ្នកខេត្តរតនះគិរី ជាពិសេសបងប្អូនជាតិភាគតិច កាចក និង ជនជាតិគ្រឹង , ពេលដែលឃើញគេបង្ហោះ ព័ត៌មានអំពី ស្ត្រីម្នាក់ដែលមានឈ្មោះ លី សុខងីម រួមគ្នាជាប្រព័ន្ធចង់សុីដាច់ ដីពលរដ្ឋ ៨៨ ហិចតា នៅភូមិបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ស្រាប់តែពួកគាត់បង្ហើបថា៖ ស្រី្តម្នាក់និង ហើយ និងបក្សពួក បានធ្វើបាប ទាំងផ្លូវកាយ ផ្លូវចិត្ត មកលើពួកគាត់ ជាជនជាតិភាគតិច ដោយការប្រើប្រព័ន្ធតុលាការ រាំងខ្ទប់ដី របស់ពួកគាត់ ថាជាកម្មសិទ្ធិ របស់លោកស្រីទៅវិញ។
ប្រជាពលរដ្ឋជនជាតិភាគតិចបានអោយដឹងថា៖ នរណាក៏ដឹងថា ឥទ្ធិពលរបស់ លោកស្រី លី សុខងីម គឺបានគ្របដណ្តប់
ទូទាំងខេត្ត រតនះគិរី យូរមកហើយ សូម្បីតែថ្នាក់អភិបាលខេត្ត ចុះទៅក្រោម ក៏មិនមានអ្នកណា ហ៊ានថ្លើមពាសមេឃ លូកដៃ មកអនុវត្តផ្លូវច្បាប់ ព្រោះបុគ្គលគាត់បានប្រើឈ្មោះអ្នកធំ ថានៅកាងពីក្រោយ
ជាឥទ្ធិពលសម្រាប់ មន្ត្រីរាជការក្នុងខេត្ត ត្រូវខ្លាចរអា។ បើទោះបីជា
ដឹងថាខុស យ៉ាងណាក៏ដោយ ក៏មន្ត្រីអនុវត្តច្បាប់មិនសូវ មានឱកាសសិក្សាពីទិដ្ឋភាពច្បាប់ ដើម្បីរកយុត្តិធម៍ជូន ប្រជាពលរដ្ឋរងគ្រោះ។
ជាក់ស្តែង ប្រជាពលរដ្ឋ ជនជាតិភាគតិចជាង ២៥០ គ្រួសារបានទួញយំសោក សង្រែងជាខ្លាំង ដោយសារ ភាពអយុត្តិធម៌ កើតមានឡើង ចំពោះរូបពួកគាត់ ដោយសារ បុគ្គល លោកស្រី លី សុខងីម បានចូលទន្ទ្រាន និងកាន់កាប់ មកលើដី សហគមន៏របស់ពួកគាត់។
ក្នុងករណីរឿងដ៏រសើបនេះ ទោះបីមានការរិៈគន់យ៉ាងចាស់ដៃក៏ដោយ ក៏អង្គភាព នគរដ្រេហ្គន មិនអាចទាក់ទងបានឡើយពី លោកស្រី លី សុខងីម នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ដោយគ្មានលេខទូរស័ព្ទ៕
ដោយ៖ សហការី