ប៉ូលិស​ក្រុង​ស៊ី​ដ​នី​ចាប់ខ្លួន​មនុស្ស​២​នាក់​ពាក់ព័ន្ធ​រៀប​គម្រោង​ភេរវកម្ម

ចែករំលែក៖

​ប៉ូលិស​ក្រុង​ស៊ី​ដ​នី​បាន​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ក្រុម​ភេរវកម្ម​ ដោយ​បាច​ន​ចាប់ខ្លួន​ក្មេ​រ​ជំទង់​អាយុ​១៥​ឆ្នាំ​ម្នាក់​ និង​បុរស​ម្នាក់​អាយុ​២០​ឆ្នាំ​ ដើម្បី​ចោទប្រកាន់​ទៅ​តាម​ផ្លូវច្បាប់​ពី​បទ​រៀបចំ​គម្រោង​វាយប្រហារ​ភេរវកម្ម​ ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ប៊ី​ប៊ី​ស៊ី​ កាលពី​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

sew (1)

​ប៉ូលិស​សហព័ន្ធ​របស់​អូស្ត្រាលី​បាន​បញ្ជាក់​ថា​ ជន​ទាំង​ពីរ​នាក់​ត្រូវ​ចោទ​ពី​បទ​រៀបចំ​គម្រោង​វាយប្រហារ​ភេរវកម្ម​ ។​ នេះ​ជា​ប្រតិបត្តិការ​របស់​ប៉ូលិស​ប្រឆាំង​ទៅ​លើ​ក្រុម​ភេរវកម្ម​ដែល​ទាក់ទង​ការ​វាយប្រហារ​នៅ​អូស្ត្រាលី​កាលពី​ឆ្នាំ​២០១៤​កន្លង​មក​ ។​

​ប៉ូលិស​អូស្ត្រាលី​បាន​បង្កើន​ការ​ឆ្មក់​ ក៏​ដូច​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​ចាប់ខ្លួន​មនុស្ស​កាន់តែ​ច្រើន​ឡើង​ ដោយ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ភេរវកម្ម​ ។​

​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កន្លង​មកនេះ​ អូស្ត្រាលី​បាន​រក​ឃើញ​ថា​ ពលរដ្ឋ​របស់​ខ្លួន​ភាគច្រើន​ទទួល​រង​ការ​គំរាមកំហែង​ពី​ការ​វាយប្រហារ​ភេរវកម្ម​ ។​ ដោយ​មូលហេតុ​នេះ​ហើយ​ទើប​បានជា​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​រក្សា​ការ​ស្ងាត់ស្ងៀម​ ហើយ​រដ្ឋាភិបាល​នឹង​ចាត់វិធានការ​មិន​ឲ្យ​មានការ​ក្រុម​ផ្តាច់ខ្លួន​ជ្រុលនិយម​លុកលុយ​បង្កចលាចល​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ​ឡើយ​ ។​

​ប៉ូលិស​អូស្ត្រាលី​ប្រដាប់​ដោយ​កាំភ្លើង​ធុន​ធ្ងន់​បាន​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ក្រុម​ជ្រុលនិយម​ចាប់តាំងពី​ខែកញ្ញា​ ឆ្នាំ​២០១៤​រហូត​មក​ដល់​ពេល​នេះ​ គឺ​បាន​ចាប់ខ្លួន​មនុស្ស​ប្រមាណ​១៦​នាក់​ដែល​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ភេរវកម្ម​។​ នេះ​ជា​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ដែល​ប៉ូលិស​រហូត​ដល់​៨០០​នាក់​ចូលរួម​ប្រតិបត្តិការ​ប្រឆាំង​ក្រុម​ភេរវកម្ម​ទាំងនេះ​ ។​

​កាលពី​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ប៉ូលិស​ទីក្រុង​ស៊ី​ដ​នី​បាន​អះអាង​ថា​ ការ​ចាប់ខ្លួន​នៅ​ពេល​នេះ​ មិន​ទាក់ទង​ការ​រៀប​គម្រោង​វាយប្រហារ​ថ្មី​ណាមួយ​នៅ​ក្នុង​ទឹកដី​អូស្ត្រាលី​នោះ​ឡើយ​ ប៉ុន្តែ​តាម​ឯកសារ​តាម​ឯកសារ​សម្ងាត់​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​មាន​គម្រោង​វាយប្រហារ​ទៅ​លើ​អគារ​រដ្ឋាភិបាល​ និង​ស្នាក់​ការ​ប៉ូលិស​ ៕​

sew

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print