ខេត្ដស្ទឹងត្រែង៖ ឈើប្រណីត ប្រភេទធ្នង់មានក្រុមឈ្មួញជាច្រើនបាន ដឹកចេញពីតំបន់ព្រៃសហគមន៍ និង បាតអាង ឋិតក្នុងស្រុកសេសាន។ មួយ ចំនួនទៀតក្រុមឈ្មួញបានប្រមូលទិញ ពីតំបន់ឧទ្យានជាតិវីរជ័យតាមរយៈ ការកាប់ និងអារដ៏អនា ធិបតេយ្យ ដឹកតាមរថយន្ដ បណ្ដែតតាម ក្បូន តម្រង់មកកំពង់ចម្លងនៅមាត់ទន្លេ ឋិតក្នុងភូមិបាចុង សង្កាត់-ក្រុង-ខេត្ដ ស្ទឹងត្រែង ។
នៅក្នុងភូមិគីឡូ២ ឃុំរាជានុកូល ក្រុង-ខេត្ដស្ទឹងត្រែង មានទីតាំងស្ដុកឈើ ជាច្រើនកន្លែង បន្លំក្នុងសិប្បកម្មកែច្នៃ ឈើរួចហើយក្រុមឈ្មួញបានដឹកតាមរថ យន្ដទំនើបៗ រថយន្ដធំ ឆ្ពោះទៅកាន់ខេត្ដ ត្បូងឃ្មុំ ក្លាយជាទម្លាប់ រវាងក្រុមឈ្មួញ នឹងជំនាញរដ្ឋបាលព្រៃឈើខេត្ដ ខណៈ លោកឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃ ឈើខេត្ដស្ទឹងត្រែងកំពុងត្រូវប៉ាន់ក្នុងមុខ ជំនួញនេះ ។ ក្រៅពីក្រុមឈ្មួញដឹកឈើ ចេញពីតំបន់បាតអាង, ព្រៃសហគមន៍, ឧទ្យានជាតិវីរជ័យក៏មានក្រុមឈ្មួញនៅ ក្នុងខេត្ដដ៏ច្រើនទៀតបានដឹកឈើទាំងយប់ទាំងថ្ងៃចូលក្នុងខេត្ដនិងឆ្លងកាត់ខេត្ដឆ្ពោះមកកាន់ខេត្ដក្រចេះ, ត្បូងឃ្មុំយ៉ាងគំហុក។
ពាក់ព័ន្ធករណីនេះ នគរវត្ដមិនអាច ទាក់ទងបានទេពីលោក ឈាង តុលា នាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ដ នារសៀលថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៥ ដោយគ្មានលេខ ទូរស័ព្ទ ប៉ុន្ដែសមត្ថកិច្ចជាច្រើនបាន បង្ហើបថា លោក ឈាង តុលាបានក្ដោប សេដ្ឋកិច្ចពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នេះយ៉ាងណែនពេញដៃ គ្មានឈ្មួញណា មួយដែលត្រូវគេចផុតពីក្រសែភ្នែកគាត់ ឬថ្លើមធំហ៊ានដឹកជញ្ជូនលោតឆត្រដោយ ពុំបានបង់ប្រាក់ ឬរាយការណ៍ប្រាប់ជា មុននោះឡើយ ។ ក្រៅពីជំនាញរបស់ លោក ឈាង តុលា នៅមានសមត្ថកិច្ច ជាច្រើនស្ថាប័នទៀតកំពុងចាំយកប្រយោជន៍ ពេលរថយន្ដដឹកឈើឆ្លងកាត់បែបលក្ខណៈ តូចស៊ីតូច ធំស៊ីធំ ។
ប្រជាពលរដ្ឋសំណូមពរឱ្យអាជ្ញាធរ ខេត្ដគួរមានវិធានការទប់ស្កាត់ផងដែរ ព្រោះមានរថយន្ដធុនធំបានដឹកជញ្ជូន ឈើបំផ្លាញផ្លូវជាតិ ក៏ដូចជាការកាប់ បំផ្លាញព្រៃឈើប្រឈមនឹងភាពមហន្ដ រាយយ៉ាងធ្ងន់ធ្ងរ ៕
ដោយ៖ សុខ ខេមរា