ភ្នំពេញ៖ ស្ត្រីម្នាក់បានឈ្លោះជាមួយប្តី បានជិះម៉ូតូត្រលប់មកផ្ទះ វិញ ត្រូវបានចោរមួយក្រុមធ្វើសកម្មភាព កៀរឲ្យដួល រួចហើយដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូពីនារីរងគ្រោះយកទៅបាត់ហេតុការណ៍នេះកើត ឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ផ្លូវបេតុង ព្រៃសរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះមានឈ្មោះ ចាន់ ណារី ភេទស្រី អាយុ២៤ឆ្នាំ មុខរបប មន្ត្រីពន្ធធនាគារព្រៃសរ (ម១) ស្នាក់នៅក្នុងបន្ទាយ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
ប្រភពព័ត៌មានពីស្ត្រីងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះនិងប្តីរបស់នាងបាននាំគ្នា ទៅលេង ហ្គេមនៅផ្សារផ្លាស្សារ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន នៅពេលនោះនារីរងគ្រោះ និងប្តីរបស់នាងបានឈ្លោះប្រកែកគ្នា ធ្វើឲ្យរូបនាងខឹង ក៍បានជិះម៉ូតូ ម៉ាកZOOMER.Xពណ៌លឿង អត់មានស្លាកលេខ ដែលទើបនិងទិញ ចេញមកមុន ដោយធ្វើដំនើរ តាមផ្លូវបេតុងព្រៃសរ ទិសដៅពីកើតទៅលិច គោលបំនងត្រលប់ទៅផ្ទះវិញ លុះដល់ចំនុចកើតហេតុ ក៍ស្រាប់តែមានក្រុមជនសង្ស័យ៤ទៅ៥នាក់ ជិះម៉ូតូ៤គ្រឿង មិនចាំម៉ាក និងពណ៌ បានជិះមកកៀរម៉ូតូរបស់គាត់ ឲ្យដួលរួចដក់កាំភ្លើងខ្លី មិនស្គាល់ម៉ាក ភ្ជង់គំរាម រួចមានគ្នាម្នាក់ទៀត បានលើកម៉ូតូរបស់នាងជិះចេញទៅបាត់ស្រមោលតែម្ដង។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះនោះត្រូវបានអ្នកដំនើរ តាមដងផ្លូវ ជួយដឹកគាត់ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្ត៍នគរបាលនិងរដ្ឋបាលដង្កោ។ សូមបញ្ចាក់ថា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ អធិការនគរបាលខណ្ឌដង្កោ ទើបតែបង្ញាញមុខជនសង្ស័យវាយយកម៉ូតូ ចំនួន១០នាក់
ក្រោយមកនៅយប់ថ្ងៃខែដដែល វេលាម៉ោង៩ និង៣០នាទី ស្រាប់តែមានករណីប្លន់ម៉ូតូពីស្ត្រីម្នាក់បន្ថេមទៀត ដែលមិនញញើតពីច្បាប់និងសមត្ថកិច្ចឡើយ ៕
ដោយ៖ ភារ៉ា ដង្កោ