ភ្នំពេញ៖ បុរសម្នាក់បានរងរបួងធ្ងន់ ដោយសារមុខកាំបិត ខណៈដែលគាត់ កំពុងឈរលក់ចង្រិតហើយឃើញអតិថិ ជនរបស់គាត់ត្រូវគេបម្រុងកាប់ក៏ចូល ទៅឃាត់ទើបត្រូវគេកាប់គាត់វិញជា ច្រើនកាំបិតបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៩យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុង ភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ជនរងគ្រោះខាងលើត្រូវបានស្គាល់ ឈ្មោះ សុខ ស៊ីនីត ភេទប្រុស អាយុ៣២ ឆ្នាំជាអ្នកលក់ចង្រិតត្រង់ចំណុចកើត ហេតុស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹង ទំពុន ខណ្ឌមានជ័យ។ ចំណែកជនដៃដល់ ត្រូវសមត្ថកិច្ចចាប់បាន ឈ្មោះ ហេង សុខនិត ភេទប្រុស អាយុ៣៣ឆ្នាំ ពុំមាន មុខរបរច្បាស់លាស់ស្នាក់នៅផ្ទះលេខ ៥១៦ ភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ បានចូលទៅទិញចង្រិតលីងពីតូបរបស់ ឆ្មោះ សុខ ស៊ីនីត ជាជនរងគ្រោះ។ លុះក្រោយពេលទិញហើយរៀបនឹងដើរ ចេញក៏បានទាស់សម្ដីនឹងជនបង្កឈ្មោះ ហេង សុខនិត រហូតបង្កជាហិង្សា។ ពេលនោះដោយឃើញជនបង្កទាញ កាំបិតបម្រុងកាប់អតិថិជនរបស់ខ្លួន ឈ្មោះសុខ ស៊ីនីត ក៏បានរត់ទៅឃាត់ តែបែរជាត្រូវគេកាប់ត្រូវជាច្រើនកាំ បិតបណ្ដាលឱ្យរងរបួសធ្ងន់ ។
ក្រោយកើតហេតុកម្លាំងនគរបាល ប៉ុស្ដិ៍បឹងទំពុនក៏បានចុះដល់កន្លែងកើត ហេតុនិងបានឃាត់ខ្លួនជនដៃដល់នាំទៅកាន់ស្នាក់ការប៉ុស្ដិ៍។ ចំណែកជនរងគ្រោះ ត្រូវបាននាំទៅកាន់គ្លីនិកដែលនៅក្បែរ នោះ ដើម្បីព្យាបាលរបួស ៕
ដោយ៖ តាឡឹម