សិល្បកររាប់រយនាក់ចូលរួមថតបទចូលឆ្នាំថ្មីនៅCBS

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករប្រមាណជិត៣០០នាក់បានរួមគ្នាបង្ហាញវត្តមានក្នុងការថតបទចម្រៀងប្រជាប្រិយខ្មែរដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅពាក់កណ្តាលខែមេសានោះ។ ការជួបជុំនេះធ្វើឡើងចាប់តាំងពីព្រលឹមថ្ងៃទី១២ខែមីនាឆ្នាំ២០១៩នេះនៅបណ្តាញស្ថានីយទូរទស្សន៍CBSនាស្ទីតយោCTNខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

   ក្រុមផលិតកម្មវិធីទូរទស្សន៍ CTN បានឲ្យដឹងថាកម្មវិធីថតចូលឆ្នាំនេះត្រូវបានជ្រើសរើសសិល្បករប្រមាណជិត៣០០នាក់មកប្រជុំគ្នាច្រៀងរាំបទចម្រៀងប្រជាប្រិយដើម្បីទទួលអំណរសិរីសួស្តីឆ្នាំថ្មីឆ្នាំចរ ឯកស័ក ព.ស ២៥៦៣ ដែលនឹងចូលមកដល់នៅខែក្រោយនេះ។ កម្មវិធីនេះតម្រូវឲ្យសិល្បករស្លៀកសម្លៀកបំពាក់ប្រពៃណីជាតិ ច្រៀងរាំចង្វាក់ប្រជាប្រិយខ្មែរ ក៏ដើម្បីចូលរួមលើកតម្កើងសិល្បៈវប្បធម៌ប្រពៃណីជាតិខ្មែរផងដែរ។ ប្រភពបន្តថាបទចម្រៀងប្រមាណច្រើនជាង៤០បទត្រូវបានសម្រុកថតក្នុងថ្ងៃនេះដើម្បីត្រៀមចាក់ផ្សាយទាំង៣ថ្ងៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ព្រោះតែសិល្បករ មិនមានពេលវេលាជួបជុំគ្នាច្រើន។ ក្រៅអំពីបទចម្រៀងប្រជាប្រិយខ្មែរ កម្មវិធីក៏បានរំលេចរបាំប្រពៃណីជាច្រើនដូចជាត្រុដិ របាំកណ្តែរ៉ែ របាំគេន និងរបាំគោះត្រឡោកជាដើម។

  វត្តមានតារាចូលរួមរាំកម្សាន្តមានអ្នកនាងយុគ ចិន្តា អ្នកនាងឡាយ លក្ខិណា អ្នកនាង អឿន ស្រីមុំ អ្នកនាងគីង សូរិយា អ្នកនាងអោក សុមាលីតា រ៉ូលីន កញ្ញាហេង ស្រីពេជ្រ លោក គន់ រៀមតនៈ នាយព្រែក កញ្ញាអ៊ុងលីនិច លោកសុធា ពិសិដ្ឋ ព្រមទាំងតារាច្រើនដួងទៀត៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print