ផ្ទុះបទ”ប្តី69” តារាចម្រៀង ហៃណាបញ្ចេញបទថ្មី”ចេះក្បត់ទើបស្ទាវ”

ចែករំលែក៖

https://www.youtube.com/watch?v=kVDlJiCvceE

ភ្នំពេញ៖ អតីតអ្នករាំតាមឆាកតន្ត្រីវិវត្តន៍ខ្លួនជាតារាច្រៀង លោក ហៃណា ធ្លាប់បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលនឹងស្នាដៃបទចម្រៀង”ប្តី69”កាលពីឆ្នាំមុន។ ទំនេរដៃពីការងារជាអ្នករកស៊ីផ្នែកអចនទ្រព្យ តារារូបនេះបានបញ្ចេញស្នាដៃបទចម្រៀងOriginal ថ្មីគឺបទ”ចេះក្បត់ទើបស្ទាវ” ដែលគេដឹងថាយកលំនាំតាមពាក្យពេញនិយមសម្រាប់យុវវ័យនោះ។

តារាចម្រៀងក្នុងផលិតកម្ម 3pixel ហៃណា បានបញ្ជាក់ថា កន្លងទៅបទចម្រៀងរបស់លោកទទួលបានការគាំទ្រច្រើនគួរសម ទើបលោកមិនចង់ឲ្យការងារសិល្បៈចម្រៀងមានសភាពស្ងត់ទើបត្រូវបញ្ចេញបទថ្មី និងតបការស្នើសុំរបស់អ្នកគាំទ្រ។ លោកបញ្ជាក់ថាកន្លងមកលោកមិន​មានពេលវេលា​ច្រើន​ជាមួយ​ការងា​រសិល្បៈនោះទេ ព្រោះតែត្រូវជួយមើលការងារលក់ដូរផ្ទះលែ្វង និងដីឡូតិ៍របស់បងប្អូននាតំបន់ខណ្ឌដង្កោរគឺគម្រោងផ្ទះល្វែងជឿនសារឹទ្ធ។ លោកបញ្ជាក់ថាបទចម្រៀងថ្មីនេះគឺជាបទចម្រៀងបែបមនោសញ្ចេតនា សោកសង្រេង និងជាបទភ្លេងថ្មី។ លោកថាក្រោយពីបញ្ចេញបទចម្រៀងថ្មីបានប៉ុន្មានថ្ងៃនេះក៏ទទួលបានគាំទ្រ និងសរសើរច្រើនពីអ្នកស្តាប់ថាមានទាំងអត្ថន័យ បទភ្លេងពិរោះ និងទឹកដមសំនៀងពិរោះប្លែក។

លោកថាដោយទឹកចិត្តស្រលាញ់សិល្បៈ លោកនៅតែចិញ្ចឹមចិត្តបញ្ចេញស្នាដៃបទចម្រៀងថ្មីៗបន្តទៀតដើម្បីបំពេញបំណងខ្លួន និងបំពេរអារម្មណ៍អ្នកគាំទ្រ ជាមួយបទចម្រៀងថ្មី។ ក្នុងពេលដ៏ខ្លីខាងមុខនេះលោកនឹងបន្តបញ្ចេញបទចម្រៀង Original Songទី៣គឺបទ”លទ្ធផលក្បត់” ផងដែរ។

លោករំពឹងដែរថាបទចម្រៀងថ្មីៗរបស់លោកនឹងជួយទាញបានអ្នកគាំទ្រលោកកាន់តែច្រើន និងទទួលបានការពេញនិយមពីក្រុមអ្នកស្តាប់ ហើយលោកនឹងបន្តរិះរកអ្វីដែលថ្មីប្លែកសម្រាប់បម្រើការកម្សាន្តរបស់ទស្សនិកជននៅថ្ងៃអនាគតផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print