រថយន្តHYUNDAI២គ្រឿង ព្រលះគ្នាពេញទំហឹងរបួសធ្ងន់អ្នកបើកម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសគៀបជាប់នៅក្នុងរថយន្តខណៈបើកបរលឿនមិនបានប្រយ័ត្នបានជ្រុលទៅបុកពីក្រោយយ៉ាងពេញទំហឹងរថយន្តមួយគ្រឿងទៀតចតចោលតាមចិញ្ចើមផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី ថ្ងៃពុធ ០៨កើត ខែផល្គុន ឆ្នាំចព.ស២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០៦ និង៣០ នាទីព្រឹកត្រង់ចំណុចមុខរោងចក្រថៃយ៉ាលើផ្លូវជាតិលេខ៥ ភូមិគ្រួសសង្កាត់សំរោង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-1067ចតចោលលើផ្លូវជាតិលេខ៥ សាក្សីបន្តថា រថយន្តដែលចតគឺខូចដាច់កាឡេកំពុងជួសជុលដោយពុំមានដាក់ស្លាកសញ្ញាចរាចរណ៍នោះទេក្រោយកើតហេតុម្ចាស់រងយន្តបានរត់គេចច្លួនបាត់ស្រមោលតែម្តង។

អ្នករងគ្រោះត្រូវបានគេស្គាល់ឈ្មោះសេងម៉ីឡុងភេទប្រុសអាយុ២៣ឆ្នាំស្នាក់នៅស្រុកកោះធំខេត្តកណ្តាលគៀបជាប់នៅក្នុងរថយន្តរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗផងដែរ។រថយន្តរងគ្រោះម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5544ធ្វើដំណើរលើផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុបានបុកពីក្រោយរថយន្តមួយគ្រឿងទៀតដែលចតស្ងៀមពេញទំហឹងរងការខូចខាតទាំងសងខាងយ៉ាងដំណំ។

សមត្ថកិច្ចបានអោយដឹងថា ក្នុងករណីនេះបណ្តាលអោយរបួសធ្ងន់មនុស្ស ០១នាក់ ខូចខាតរថយន្តធ្ងន់០២គ្រឿង ។ក្រោយពេលកើតហេតុកម្លាំងនគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅបានទៅដល់ចំណុចកើតហេតុនិងធ្វើការវាសវែងប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print