ផឹកសុីទាស់ពាក្យសម្តីគ្នាកាប់បុរសម្នាក់១ដាវសាំម៉ូរ៉ៃ ដាច់ប្រអប់ដៃ

ចែករំលែក៖

ភ្នំពេញ ៖ ផឹកសុីទាស់ពាក្យសម្តីគ្នាកាប់បុរសម្នាក់១ដាវសាំម៉ូរ៉ៃ បណ្តាលឱ្យដាច់ប្រអប់ដៃធ្លាក់មកដី បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃអង្គារ៍ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ត្រូវនឹងទី ១២ ខែមិនា ឆ្នាំ ២០១៩វេលាម៉ោង ១១យប់ មានករណី ប្រើអំពើហឹង្សា (បណ្តាលអោយរបួសដាច់កដៃស្តាំ) នៅចំនុច ផ្លូវ៨០ ភូមិ២១ សង្កាត់ស្រះចក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា អត្តសញ្ញាណជនសង្ស័យមានឈ្មោះ មាស សុភា អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ៏ ស្នាក់នៅផ្ទះជូល ផ្លូវ ៧០ ភូមិ២១ សង្កាត់ស្រះចក ខណដូនពេញ រាជធានីភ្នំពេញ គេចខ្លួនបាត់ ។ចំណែកជនរងគ្រោះ មានឈ្មោះ យស់ គន្ធារ: អាយុ៣៦ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុមកពីទំនាស់គ្នាមកពី រឿងផឹកសុី ប្រើប្រាស់ ដាវសាំម៉ូរៃរៀៗងខ្លួន។

បច្ចុប្បន្ន ជនរងគ្រោះនៅសង្រ្គោះបន្ទាន់នៅពេទ្យកាល់ម៉ែតរ
អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ជុំរុញបន្តការស្រាវជ្រាវចាប់ជនបង្កមកអនុវត្តន៍តាមផ្លូវច្បាប់៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print