ខេត្តឧត្តរមានជ័យ ៖ មានករណីអគ្គីភ័យភ្លើងឆេះព្រៃ រាលដាលមកជិតដល់ ផ្ទះប្រជាពលរដ្ឋ សំណាងល្អមិនបានឆាបឆេះផ្ទះព្រោះបានសមត្ថកិច្ច យករថយន្ដសង្គ្រោះអគ្គីសភ័យជួយពន្លាត់បានទាន់ពេល។
ហេតុការណ៍បានកើតឡើង នៅល្ងាចថ្ងៃទី១២ ខែមិនាឆ្នាំ២០១៩ស្ថិតនៅ ត្រង់ចំណុចដីចំការរបស់ក្រុមហ៊ុន បាយអូហ្គាឌេន ក្នុងភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយពីទទួលបានការរាយណ៍ពីប្រជាពលរដ្ឋ កម្លាំងជំនាញអគ្គីភ័យ និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៉ិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានចុះធ្វើការពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ០១ គ្រឿង និងមានការសហការពីអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ០១ គ្រឿង សរុបចំនួន ០២ គ្រឿង បានធ្វើការពន្លត់អោយរលត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តដឹកទឹកអស់ចំនួន ០៤ឡាន។
សមត្ថកិច្ចបានបន្តរថា អគ្គីសភ័យដែើបានកើតឡើង បង្ករការភ្ញសក់ផ្អើល និងមានការព្រួយបារម្ភណ៍ និងភ័យខ្លាចរាលដាល ឆាបឆេះដល់ផ្ទះសម្បែងនិងផលដំណាំរបស់ពួកគាត់នោះ វាបណ្ដាលមកពីមាននាក់ ដើដុតព្រៃ ទើបមានការឆេះរាលដាលបែបនេះ៕