ភ្នំពេញ៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះឃាត់ខ្លួនជនជាតិ វៀតណាម ប្រុសស្រី៩នាក់ ដែលមកស្នាក់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា។
ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោងជាង៦ព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខចំណុចភោជនីយដ្ឋាន ចតុមុខ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ុក ប៊ុនឈៀង បានសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងមានការចូលរួមពីមន្ត្រីនគរបាលជាច្រើននាក់ទៀត។
ជាលទ្ធផល នៃប្រតិបត្តិការសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម ៩នាក់ ក្នុងនោះស្រី ៤នាក់ និងប្រុស៥នាក់ដែលប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ហើយសមត្ថកិច្ចបានឃាត់ខ្លួន បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី។
មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលចូលរួមក្នុងប្រតិបត្តិការបានឲ្យដឹងថា៖ ជាទូទៅពេលឃាត់ខ្លួនហើយជនបរទេសអន្តោប្រវេសន៍ទាំងអស់ និងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសាពាក់ព័ន្ធការចូលមកធ្វើការងារជាកម្មករនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើ គ្មានលិខិតស្នាមស្របទៅតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជាទេនោះ និងត្រូវប្រឈមមុខ បណ្តេញទៅប្រទេសដើមវិញ។ តែមុននិងបណ្តេញចេញ សមត្ថកិច្ចកម្ពុជាបានទំនាក់ទំនងទៅមន្ត្រីស្ថានទូតរបស់ប្រទេសនីមួយៗឲ្យមកពិនិត្យ និងបំពេញឯកសារទទួលយកជនជាតិរបស់ខ្លួនត្រឡប់ទៅវិញ។
ប្រសិនបើ មន្ត្រីស្ថានទូត មិនទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ទាំងនោះ ក៏ត្រូវបណ្តេញចេញទៅប្រទេសដើមវិញដែរ៕ជ្រោយពេជ្រ