​ក្រុម​សង្កេតការណ៍​អន្តរជាតិ​ថ្កោលទោស​ការ​ធ្វើ​ទារុណកម្ម​នៅ​ចិន

ចែករំលែក៖

​ក្រុម​សង្កេតការណ៍​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​ជំរុញ​ប្រទេស​ចិន​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទារុណកម្ម​ទៅ​លើ​អ្នកទោស​ ព្រមទាំង​បញ្ឈប់​ការ​ឃុំឃាំង​អ្នកទោស​នៅ​ក្នុង​មន្ទីរឃុំឃាំង​សម្ងាត់​ទាំងអស់​នៅ​ក្នុង​ប្រទេស​នេះ​ ។​

2010_China_LiXuemei

​គណៈកម្មការ​អង្គការសហប្រជាជាតិ​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម​ក៏​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ចាត់វិធានការ​ប្រឆាំង​ទៅ​លើ​មេធាវី​ និង​ក្រុម​សកម្មជន​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ​ ។​

​គណៈកម្មការ​អង្គការសហប្រជាជាតិ​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម​ដែល​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ពេល​នេះ​ គឺ​បន្ទាប់​ពី​តុលាការ​នៅ​ក្នុង​ប្រទេស​ចិន​បាន​បើក​សវនាការ​រយៈពេល​ពីរ​ថ្ងៃ​សាកសួរ​ទៅ​លើ​ប្រតិភូ​រដ្ឋាភិបាល​ចិន​ចំនួន​ច្រើន​នាក់​រួច​មក​នោះ​ ។​

​គណៈកម្មការ​នេះ​បាន​ផ្តល់​ពេល​១​ឆ្នាំ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​កែទម្រង់​ឲ្យ​បាន​ប្រសើរ​ឡើង​ស្រប​ទៅ​តាម​កតិកាសញ្ញា​ស្តី​អំពី​ការ​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម​ ។​

​តាម​របាយការណ៍​ខាងលើ​នេះ​បាន​បញ្ជាក់​ថា​ គណៈកម្មការ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​នៅ​តែ​មាន​របាយការណ៍​ស្តី​អំពី​ការ​ធ្វើ​ទារុណកម្ម​ និង​ការ​ធ្វើទុក្ខបុកម្នេញ​ នៅ​តែ​បន្ត​កើត​មាន​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ប្រព័ន្ធ​ យុត្តិធម៌​ ដែល​ត្រួតពិនិត្យ​ទៅ​លើ​ការ​សារភាព​ និង​មូលដ្ឋាន​នៃ​ការ​ចោទប្រកាន់​នោះ​ ។​

​រដ្ឋាភិបាល​ចិន​ដែល​បាន​ធ្វើ​សវនាការ​ពិនិត្យ​ទៅ​លើ​របាយការណ៍​ស្តី​អំពី​ការ​ធ្វើ​ទារុណកម្ម​ និង​ដែល​មិន​ធ្លាប់​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០០៨​នោះ​ ចិន​បាន​បដិសេធន៍​ថា​ខ្លួន​បាន​ធ្វើ​ទារុណកម្ម​ទៅ​លើ​អ្នកទោស​នយោបាយ​ និង​បាន​អះអាង​ថា​ ខ្លួន​បាន​ហាមប្រាម​មិន​ឲ្យ​មានការ​ធ្វើ​ទារុណកម្ម​ទៅ​លើ​អ្នកទោស​នយោបាយ​នោះ​ឡើយ​ ។​ ចិន​បាន​ចំអក​ដល់​របាយការណ៍​ខាងលើ​នេះ​ និង​ថា​ជា​សកម្មភាព​ប្រឆាំង​មក​លើ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ ។​

​គណៈកម្មការ​បាន​បញ្ជាក់​ថា​ ក្រុម​មេធាវី​នៅ​ក្នុង​ប្រទេស​ចិន​រហូត​ដល់​២០០​នាក់​បាន​ស្ថិត​ក្រោម​ការ​ធ្វើទុក្ខបុកម្នេញ​ពី​ក្រុម​អាជ្ញាធរ​ចិន​តាំងពី​ខែកក្កដា​រៀង​មក​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ មេធាវី​យ៉ាងតិច​២៥​នាក់​ កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរឃុំឃាំង​នៅឡើយ​ ។​ គណៈកម្មការ​នេះ​ក៏​បាន​ព្រួយបារម្ភ​ទៅ​លើ​អ្នកទោស​ដែល​បាត់​បង់ជីវិត​នៅ​ក្នុង​ពន្ធនាគារ​ផង​ដែរ​ ។​

​កាលពី​ថ្ងៃ​១០​ ខែធ្នូ​ ឆ្នាំ​២០១៥​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ លោក​ Hua​ Chunying​ បាន​ថ្លែង​ការពារ​ចំពោះ​ការ​ចោទប្រកាន់​មក​លើ​រដ្ឋាភិបាល​ចិនតា​មរយៈ​របាយការណ៍​របស់​គណៈកម្មការ​អង្គការសហប្រជាជាតិ​ប្រឆាំង​ទៅ​លើ​ការ​ធ្វើ​ទារុណកម្ម​នោះ​ ដោយ​លោក​បាន​ថ្លែង​សង្ខេប​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​ ដេ​លី​ញូ​វ​ថា​ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​ចិន​បាន​សើក​ស្ទួយ​ការ​អនុវត្ត​ច្បាប់​ និង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យ​បាន​ប្រសើរ​ឡើង​ ក្នុង​នោះ​មានការ​អនុវត្ត​ប្រឆាំង​ទៅ​លើ​ការ​ធ្វើ​ទារុកម្ម​ផង​ដែរ​៕​

dwe

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print