ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់ ជាលក្ខណៈមិត្ដភាពអន្ដរជាតិរវាងកីឡាករកម្ពុជានឹងកីឡាករប្រដាល់ថៃចំនួន៤គូក្នុង២កម្មវិធីផ្សេងគ្នា គឺកីឡាករ ឡុង សុភី មកពីក្លិបសាលវ័ន្ដកីឡាប្រកួតជា មួយកីឡាករថៃឈ្មោះ នីវ វុំាងច័ន្ទ ក្នុង ប្រភេទទម្ងន់៦៩គីឡូក្រាមនៅវេលាម៉ោង ៦ល្ងាចថ្ងៃទី១២ខែធ្នូ ។ រីឯកីឡាករ រឿង សោភ័ណ្ឌ មកពីក្លិបមកុដរាជសីហ៍ ប្រកួតជាមួយកីឡាករថៃ ឈ្មោះ ស៊ីងដាំ ស៊ីតហ្វាំងម៉ៃ ក្នុងប្រភេទទម្ងន់៦៧គីឡូ ក្រាមចាប់ផ្ដើមនៅវេលាម៉ោង១និង ៣០នាទីរសៀល ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៥ នៅសង្វៀនទូរទស្សន៍ស៊ីធីអិននិងស៊ីអិនស៊ីឫស្សីកែវ ។
ចំពោះការប្រកួតនៅលើសង្វៀន ប្រដាល់ទូរទស្សន៍ស៊ីអិនស៊ីមានគូអន្ដរ ជាតិចំនួន២គូ គឺកីឡាករ ឡុង សុភី ប៉ះ ជាមួយកីឡាករ នីវ វុំាងច័ន្ទ ខណៈដែល កីឡាករ ផល សោភ័ណ្ឌ មកពីក្លិបតាឡី ដំរីមានឫទ្ធិប្រកួតជាមួយកីឡាករថៃ ឈ្មោះភិត មរកត ក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ។
សម្រាប់ជំនួបប្រកួតរវាង ឡុង សុភី នឹង នីវ វុំងច័ន្ទ ពួកគេបានបង្ហាញ ពីតួលេខខ្លះៗ ប៉ុន្ដែទំនងមិនពិតប្រាកដ ១រយភាគរយនោះទេ ទាំង សុភីនិង វុំាងច័ន្ទ ក្នុងនោះ កីឡាករ ឡុង សុភី ធ្លាប់ឡើងសង្វៀនបានចំនួន១១០ដង ឈ្នះ៨៦ដង ចាញ់២១ដង ស្មើ៣ដង និង ធ្លាប់វាយឱ្យដៃគូចុះចាញ់ឬក៏សន្លប់បានចំនួន៤១ដង ។ ចំណែកកីឡាករ នីវ វុំាងច័ន្ទ មានតួលេខប្រកួតសរុបចំនួន ៨៥ដង ក្នុងនោះគេវាយឈ្នះបានចំនួន ៦៥ដងចាញ់ចំនួន១៧ដងស្មើ៣ដងមិន ដែលផ្ដួលគូប្រកួតឱ្យសន្លប់ម្ដងណាទេ។
ចំពោះអ្នកប្រដាល់ដែលមានរហស្សនាមថា ជាកូនដំរីភ្លុកខៀវរបស់ក្លិប តាឡីដំរីមានឫទ្ធិ ផល សោភ័ណ្ឌ ជំនាញ ប្រើកណ្ដាប់ដៃកែងជង្គង់និងទាត់ត្រូវបានអ្នកគ្រប់គ្រងកម្មវិធីទូរទស្សន៍ស៊ីធីអិន បង្ហាញឱ្យដឹងថា សោភ័ណ្ឌធ្លាប់ប្រកួត បានចំនួន៦៨ដង ក្នុងនោះ៥៤ដង សោភ័ណ្ឌ វាយឈ្នះដៃគូប្រកួតចាញ់១៤ដងមិន ដែលស្មើ ប៉ុន្ដែធ្លាប់ផ្ដួលដៃគូឱ្យសន្លប់ ចំនួន១៧ដង ។ រីឯកីឡាករ ភិត មរកត ធ្លាប់ប្រកួតបានចំនួន៩៦ដងឈ្នះ៧០ដងចាញ់២០ដងស្មើ៦ដង ប៉ុន្ដែមិនធ្លាប់ វាយដៃគូឱ្យសន្លប់ម្ដងណាឡើយ ។
កីឡាករ រឿង សោភ័ណ្ឌនិងកីឡាករ ស៊ីងដាំ ស៊ីតហ្វាំងម៉ៃ អាចនិយាយបាន ថា រឿង សោភ័ណ្ឌ មានបទពិសោធន៍ ច្រើនជាងកីឡាករ ស៊ីតដាំ ស៊ីហ្វាំងម៉ៃ ប្រមាណ៣៥ដងក្នុងនោះគ្រាន់តែតួលេខប្រកួតរបស់ រឿង សោភ័ណ្ឌ គឺមាន រហូតដល់១១០ដងចាញ់១៤ដងស្មើ២ ដងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់ចំនួន២៨ ដង ។ ដោយឡែកកីឡាករ ស៊ីតដាំ ស៊ីតហ្វាំងម៉ៃទើបឡើងសង្វៀនបានចំនួន៧១ដងប៉ុណ្ណោះ ប៉ុន្ដែតួលេខ ប្រកួត ឈ្នះ៥៦ដងចាញ់១០ដងស្មើ៥ដងនិងផ្ដួលដៃគូឱ្យបោះបង់ឬក៏សន្លប់ចំនួន១០ដង ។
កីឡាករ គង់ សំបូរ មកពីក្លិបកង ពលធំអន្ដរាគមន៍លេខ២ប្រកួតជាមួយកីឡាករថៃឈ្មោះយ៉ត កេន ស.រុងរ៉ាវី ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ អ្នក ប្រដាល់ទាំង២នាក់នេះមានអាយុ ប្រហាក់ប្រហែលគ្នា។ ប៉ុន្ដែកីឡាករ គង់ សំបូរ មានបទពិសោធន៍តិចជាងកីឡា ករ យ៉តកេន ស.រ៉ុងរ៉ាវី ចំនួន២៩ដង និយាយរួម គង់ សំបូរ ធ្លាប់ប្រកួតបាន ចំនួន៤៦ដងឈ្នះ៣៧ដងចាញ់៩ដងស្មើ២ដង។ រីឯ យ៉តកេន ស.រុងរ៉ាវី ធ្លាប់ ប្រកួតបានចំនួន៧៥ដង វាយឈ្នះ៥០ដង ចាញ់២០ដង ស្មើ៥ដង ៕
ដោយ៖ សារីម