លើកទីមួយក្នុងប្រវត្តិសាស្ត្រ ដែលមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន មិនមានឈ្មោះជាសមាជិកសភានោះឡើយ។ នេះជារឿងមួយមិនធ្លាប់កើតឡើងនៅក្នុងប្រទេសកូរ៉េខាងជើងនោះឡើយ តាំងពីប្រទេសនេះបានកើតឡើង ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សកម្មភាពខាងលើ របស់មេដឹកនាំ គីម ជុងអ៊ុន គឺចង់ឲ្យប្អូនស្រីបង្កើត របស់លោក ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសភា និងរួមចំណែក ក្នុងការកាន់អំណាចដឹកនាំប្រទេសជាតិ ដែលឪពុក និងជីតាខិតខំបង្កើតឡើង ទុកមកឲ្យ។
នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រកូរ៉េខាងជើង ដែលប្រមុខដឹកនាំជាន់ខ្ពស់បំផុត របស់ប្រទេសនេះ គ្មានតំណែងនៅក្នុងសភា ។ ហេតុការខាងលើ បានបង្ហាញយ៉ាងច្បាស់ថាកូរ៉េខាងជើង មានការកែទម្រង់នយោបាយយ៉ាងខ្លាំងដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច បញ្ចប់សង្គ្រាម។
កាលពីថ្ងៃទី១២ខែមីនា បណ្តាញផ្សព្វផ្សាយជាតិកូរ៉េខាងជើង បានផ្សាយនៅបញ្ជីឈ្មោះសមាជីកសភា ទាំង ៦៨៧រូប ដែលបានបោះឆ្នោតចូលក្នុងសភា ដោយក្នុងបញ្ជីនោះមានតែលោកស្រី Kim Yo Jong ប្អូនស្រីបង្កើតរបស់មេដឹកនាម គីមជុងអ៊ុន នឹងជាអ្នកដើរតួនាទីយ៉ាងសំខាន់នៅក្នុងការ បង្កើនរូបភាព ឥទ្ធិពលដល់បងប្រុស នឹងជួយផ្សះផ្សាទំនាក់ទំនងជិតស្និតជាមួយប្រទេសជិតខាង។
នៅក្នុងបញ្ជីឈ្មោះសមាជិកសភា មិនមានឈ្មោះ គីមជុងអ៊ុននោះឡើយ ។នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រកូរ៉េខាងជើង ដែលមេដឹកនាំជាន់ខ្ពស់ មិនមានឈ្មោះ តំណែងនៅក្នុងសភា ។ កាលពីអតីតកាល ជីតា គឺលោក គីម អ៊ីលស៊ុង និងឪពុក គីម ជុងអ៊ីល គឺមានឈ្មោះនៅក្នុងសភា គ្រប់អាណត្តិ ។ តែពេលនេះលោកគីមជុង អ៊ុន មិនមានឈ្មោះក្នុងសភានោះឡើយ។
មិនតែប៉ុណ្ណោះ លោកគីមជុងអ៊ុនបាន ផ្លាសប្តូគោលនយោបាយដឹកនាំទាំងស្រុង ដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាជាង ផ្តោតទៅលើការផលិតសព្វាវុធដើម្បីការពារប្រទេសនេះ។ មិនតែប៉ុណ្ណោះ លោក គីម ជុងអ៊ុន បានប្រកាសថានឹងបោះបង់អាវុធទាំងស្រុង ៕