សមយុទ្ធនាគមាសឆ្នាំ ២០១៩ ជាលំហាត់ហ្វឹកហ្វឺនរួមគ្នា មិត្តភាពកម្ពុជា-ចិនផ្លាស់ប្ដូរបទពិសោធន៍ជាច្រេីនរួមគ្នា       

ចែករំលែក៖

ខេត្តកំពត៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធព លខេមរភូមិន្ទ(ខ.ភ.ម) នៅថ្ងៃទី១៣ ខែ មីនាឆ្នាំ ២០ ១៩ បានអព្ជេាីញចូលរួមក្នុងពិធីបើកវគ្គលំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ ២០១៩  ភាគីកងទ័ពរំដោះប្រជាជនចិន លោកឧត្ដម សេនីយ៍ទោ ហ្វេង ហ៊្សាង (Feng Xia ng) នាយរងសេនាធិការកងទ័ព ជើងគោក តំបន់យោធ ភូមិភាគខាងត្បូងនៃកងទ័ពរំដោះ ប្រជា ជនចិន ចូលជួបស ម្តែងការ គួរសម និងពិភាក្សាការងារ ។សូមជម្រាបជូនថា :  លំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ២០១៩នេះ រវាងកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) និងកងទ័ពរំដោះប្រជា ជនចិន នឹងបើក “រយៈពេល ២៨ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០ ១៩” នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រ ពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ នេះគឺជាលំហាត់នាគមាសលើ កទី៣ រវាងកង ទ័ពប្រទេសទាំងពីរដែលធ្វើឡើងចាប់តាំងពីឆ្នាំ ២០១៦ មក។                                                 លំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ ២០១៩ ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការល្អរវាង (ខ.ភ.ម) ជាមួយកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ធ្វើលំហាត់រួមគ្នា លើកិច្ចការមនុស្ស ធម៌ការជួយ ស ង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភេវរកម្ម ការរក្សាសន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជា ជាតិក្នុងមួយឆ្នាំម្តងៗ និងគ្រប់ប្រភេទទ័ពស្របតាមកិច្ចសហ ប្រតិបត្តិការរបស់ ក្រសួង ការពារជាតិ នៃប្រទេសទាំងពីរ។       លំហាត់នេះជាការឆ្លុះ បញ្ចាំងអំពីគោលជំហររបស់រាជរដ្ឋាភិ បា លជាពិសេសក្នុងការអនុវត្តន៍នយោបាយការពារជាតិរវាង (ខ. ភ.ម) និងកងទ័ពរំដោះ ប្រជាជនចិនលើគ្រប់វិស័យ និងគ្រប់ ជ្រុងជ្រោយ។                                                ពិធីបេីកស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ(ខ.ភ.ម) ចំណែកពិធីបិទនឹងធ្វើ ឡើងនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការ ពារជាតិ។                               លំហាត់ហ្វឹកហ្វឺននេះមានភាគីកងទ័ពរំដោះប្រជាជនចិនចូល រួមចំនួន២៥២នាក់ និងភាគីកម្ពុជាចូលរួមចំនួន២៥៤២នាក់ ក្នុងនោះមាន៖ កម្លាំងធ្វើលំហាត់ចំនួន ៣៨២នាក់ កម្លាំងបម្រើ ការក្នុងលំហា ត់ចំនួន៤៤៨នាក់ កម្លាំងចូលរួមក្នុងពិធីបើកបិទចំនួន១,៦៨៥នាក់។                                                              ក្នុងលំហាត់នាគមាសនេះមានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ដោយផ្តោតសំខាន់លើវិញ្ញាសារមួយចំនួន ដូចជាការប្រឆាំងភេវរកម្ម ការរំដោះចំណាប់ខ្មាំង ការសង្រ្គោះប្រជាពល រដ្ឋពីគ្រោះធម្មជាតិ ការបំពេញភារកិច្ចក្រោមឆត្រ អង្គការ សហ ប្រជាជាតិ និងវិស្វកម្មជាដើម។ អាវុធយុទ្ធភណ្ឌសំខាន់ៗដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូច ជា៖ រថ ពាសដែក រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ ឧទ្ធម្ភាគចក្រ អាវុធគាំ ទ្រពីលើអាកាសជាដើម៕

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print